Blog

អាឡឺម៉ង់កែសម្រួលគោលនយោបាយរបស់ខ្លួន យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅជួយអ៊ុយក្រែន ជាលើកដំបូង

ប្រទេសអាឡឺម៉ង់បានធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយនិងបានយល់ព្រមបញ្ជូនរថក្រោះប្រឆាំងយន្តហោះទៅអ៊ុយក្រែន ដើម្បីដោះស្រាយជាមួយរុស្ស៊ី នេះជាលើកទីមួយហើយ ដែលអាល្លឺម៉ង់យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាម។ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំមន្ត្រីវាយលុកអន្តរជាតិនៅឯមូលដ្ឋានទ័ពអាកាស Rumstein នៅថ្ងៃអង្គារទី26ខែមេសាឆ្នាំ2022ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រឆាំងយន្តហោះ Gepard...

កម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៣នាក់យកមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខេមេសាឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២វេលាម៉ោង០០៖៥០នាទីរំលងអាធ្រាត្រកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន០៣នាក់នៅចំណុចមុខធនាគារកាណាឌីយ៉ាផ្លូវជាតិលេខ២ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្មេងទំនើងចំនួន០៣នាក់៖ ទី១.ឈ្មោះ វន...

ទីក្រុងមូស្គូខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីចក្រភពអង់គ្លេសបាននិយាយថាគ្មានបញ្ហាទេបើអ៊ុយក្រែនប្រើអាវុធអង់គ្លេសវាយប្រហាររុស្ស៊ី

រដ្ឋាភិបាលរុស្ស៊ីចោទអង់គ្លេស ថាពួកគេកំពុងញុះញង់អ៊ុយក្រែនឱ្យវាយប្រហារលើសំណង់នានានៅលើទឹកដីរបស់ពួកគេ។ និងត្រៀមវាយប្រហារអនុរដ្ឋមន្ត្រីការពារជាតិរបស់ BBC លោក James Heepey បាននិយាយនៅថ្ងៃអង្គារទី26ខែមេសាឆ្នាំ2022ថានឹងមិនមានបញ្ហាអ្វីនោះទេប្រសិនបើអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេបានប្រគល់ឱ្យ។ការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីដោយសារតែការវាយប្រហារសម្រាប់ផ្លូវផ្គត់ផ្គង់គឺជាផ្នែកមួយនៃសង្រ្គាម។ហើយរុស្ស៊ីអះអាងថាណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ីគឺមិនសមហេតុសមផលប្រទេសលោកខាងលិចបានបរិច្ចាគជំនួយយោធារាប់រយលានផោនដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ។ បន្ទាប់ពីកងទ័ពរុស្ស៊ីចូលឈ្លានពាន រដ្ឋាភិបាលវិមានក្រឹមឡាំងបានអះអាងដូច្នេះថា កងទ័ពអ៊ុយក្រែនបានវាយប្រហារម្តងហើយម្តងទៀតលើគោលដៅនានាក្នុងទឹកដីរបស់ពួកគេ។ រួមទាំងឃ្លាំងប្រេងនៅ Belgorod ប៉ុន្តែខាងអ៊ុយក្រែនមិនដែលបញ្ជាក់ជាផ្លូវការទេ។ការលើកឡើងចុងក្រោយរបស់លោក Heppey...

ទីបំផុត សំណុំរឿងរបស់ Tangmo ត្រូវបានបិទបញ្ចប់ ហើយទាំងនេះគឺជាការសរុបក្ដីរបស់ប៉ូលិស

បន្ទាប់ពីចំណាយពេលក្នុងការស៊ើបអង្កេតរយៈពេល ជាង ២ខែ ទាក់ទងនឹងសំណុំរឿងនៃការស្លាប់របស់ TangmoNidaមកពេលនេះស្នងការរងនគរបាលប៉ុស្តិ៍ទី១និងក្រុមពាក់ព័ន្ធនឹងករណីបានបង្ហាញពីរបាយការណ៍សរុប និងប្រកាសបិទក្ដីចប់ជាស្ថាពរហើយ។ស្ថិតក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ បានឲ្យដឹងថាប៉ូលិសក្រុងNonthaburiបានស៊ើបអង្កេតករណីនេះអស់រយៈពេលជាង២ខែដោយបានសម្ភាសសាក្សីផ្ទាល់និងអ្នកជាប់ពាក់ព័ន្ធចំនួនជាង១៤០នាក់ឯកសារធំៗចំនួន៨ស្មើនឹងជាង១ពាន់ទំព័រព្រមទាំងប្រមូលបានវត្ថុតាងផ្សេងៗ រូបភាព CCTV ពីកាមេរ៉ាចំនួន ៧០ និងឃ្លីបជាង ២០០។ លោកឧត្តមសេនីយ៍ទោJirapatPhumchitមេបញ្ជាការនគរបាលទី១បានបញ្ជាក់ថាករណីនេះត្រូវបានបញ្ចប់ហើយ មិនមានការស៊ើបអង្កេតបន្ថែមទៀតទេ...

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

នៅក្នុងពិធីព្យុហយាត្រា នាយប់ថ្ងៃទី ២៥ខែមេសា ប្រមុខដឹកនាំ កូរ៉េខាងជើង លោកគីមជុងអ៊ុនបានបញ្ជាក់ថាលោកនឹងពង្រឹងកម្លាំងអាវុធបរមាណូយុទ្ធសាស្ត្រហើយកម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច។សារព័ត៌មានKCNAរបស់កូរ៉េខាងជើងបានដកស្រង់ការប្រកាសរបស់មេដឹកនាំគីមជុងអ៊ុនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួបគម្រប់៩០ឆ្នាំថ្ងៃបង្កើតកងទ័ព ថា «យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាវុធបរមាណូក្នុងល្បឿនលឿនបំផុតដែលអាចធ្វើទៅបាន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ពកូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថា...

មេការលេង១ក្បាច់ ! ថៅកែខារ៉ាអូខេ វ័ណ្ឌកដូចត្រីជាប់មង…

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ក្រោយការសាកសួរជនសង្ស័យលំអិតលើបុរស ស្ត្រីចំនួន២១នាក់សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន២នាក់បានពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុកនិងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេសាច់អាំងរតន:ភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងហើយក៏នាំខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ ។ ចំណែកបុរសស្ត្រីចំនួន១៩នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឍប់រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបន្តថា÷ជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ខាងលើ មានឈ្មោះទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងជាមេការនិងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀនផ្ទាល់និងជនសង្ស័យម្នាក់ទៀតឈ្មោះជាសុខមុន្នីភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។...

ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នា ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សប្បាយក្លាយជាទុក្ខ! ចេញពីលេងកម្សាន្ត...

តើំកំហុសអ្នកណា? គូស្នេហ៍អត់ខាន់ស្លាមួយគូ ទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កណ្ដាល ៖ ករណីអំពើហិង្សាដោយចេតនាមួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារតែមានគូស្នេហ៍អត់ខាន់ស្លាមួយគូទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តីក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ ។នៅក្នុងខែវិច្ឆិកា...

ឌួង ហ្សូរីដា ទទួលបានពានបន្តទៀតក្នុងនាមបុគ្គលឆ្នើមបុិនប្រសព្វលើ ជំនួញ

ពិតជាខ្លាំងមិនធម្មតាមែន ដែលជាស្ត្រីមែន តែកញ្ញា ហ្សូរីដា បានក្លាយជាអ្នកមានមុខមាត់លើផ្នែក អាជីវកម្មមិនធម្មតាឡើយ។ កញ្ញា បានក្លាយជាបុគ្គលដ៍ពូកែ ក្នុងការរកសុី ហើយ ទទួលបានពានរង្វាន់ ម្តងហើយម្តងទៀត។ ជាក់ស្តែង កាលពីពេលថ្មីៗ នេះ...

ផ្ទុះធុងហ្គាសឆាបឆេះផ្ទះស្លាប់ម្ចាស់ផ្ទះផ្អើលអ្នកភូមិទាំងវេលាទៀបភ្លឺនៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់នៅក្នុងភ្លើងគួរឱ្យរន្ធត់ និងម៉ូតូសណ្តោងរុឺម៉កព្រមទាំងសម្ភារធុងហ្គាសជាច្រើនរងការខូចខាតដែលបង្កឡើងដោយការផ្ទុះធុងហ្គាស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសោម ចិនភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូលនិងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំពោះផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានខូចខាតអស់ទាំងស្រុង។ចំណែកសម្ភារមានម៉ូតូនិងរុឺម៉កសណ្តោងចំនួនមួយគ្រឿង, ហ្គាសធុងធំចំនួន១១ធុង, ហ្គាសកំប៉ុងតូចចំនួន៨០កំប៉ុងនិងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។...

ព័ត៌មានផ្សេងៗ