Blog

បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ០៥នាក់ បញ្ជូនទៅតុលាការ!

កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក...

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?

«ទង្វើរបស់យើងនៅថ្ងៃនេះ គឺសរបញ្ជាក់ពីឥរិយាបថវិជ្ជមាន ឬអវិជ្ជមានសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង» មានន័យថា ទម្លាប់ស្អាតរបស់យើងនៅថ្ងៃនេះ ដែលបានរួបរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរើសសំអាតសំរាមថង់ប្លាស្ទិកនៅតាមផ្លូវឱ្យបានស្អាត ក្នុងន័យទប់ស្កាត់ការបំពុលនៅលើគោក ក្នុងទឹក និងខ្យល់អាកាសដោយសំណល់ប្លាស្ទិកទៅលើសុខភាពមនុស្ស និងបរិស្ថាន គឺជាការបន្សល់ទុកនូវមរតកស្អាតដល់អ្នកជំនាន់ក្រោយរបស់យើង ដោយមិនមានការចំណាយប្រាក់កាក់ និងពេលវេលា ឬរំខានដល់ការប្រកបរបររកស៊ីប្រចាំថ្ងៃរបស់យើងឡើយ។...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដី និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេចយកនីតិវិធីសុរិយោដីដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយវិវាទទាំងដីរដ្ឋ និងឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ៖

ទី១. សម្រេចជំរុញការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធបញ្ចប់ ទី២. ការកំណត់គោលដៅចុះបញ្ជីដីទាំងរដ្ឋនិងឯកជន និងដោះស្រាយបញ្ហាវិវាទនៅតំបន់ដីស្ថានីយដាំឈើម្សៅក្រដាស “មានក” ករណីការអនុវត្តអនុក្រឹត្យលេខ ១១២ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពាររមណីយដ្ឋានបន្ទាយលង្វែក និងក្បាលដីជាប់បណ្តឹងជំទាស់របស់រដ្ឋបាលព្រៃឈើ ទី៣. សម្រេចបិទបញ្ចប់ករណីវិវាទទាំង ៤៣ ករណី។...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកជំទាវ Azalina Othman Said រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់និងកំណែទម្រង់ស្ថាប័ន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី...

អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ ទៅលើក្មេងទំនើង០៤នាក់ ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ!

កាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ក៏បានជួបប្រទះនឹងក្មេងទំនើង០១ក្រុម កំពុងធ្វើសកម្មភាព បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឳឡោក...

ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?

យោងតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួនស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានអាណត្តិ៥ឆ្នាំ។ ជុំវិញចម្ងល់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត...

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា «បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ? ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា...

អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា ទៅលើក្មេងទំនើង១៤នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈ!

កាលពីវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផល បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៥នាក់ (ស្រី១នាក់)...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ

ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់...

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិតីភាព ពិធីសូត្រមន្តសុំសេចក្តីសុខ អគារស្នាក់ការទីបញ្ជាការស្រាលថ្មី ។

នាព្រឹកថ្ងៃចន្ទ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ដែលមានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី...

ព័ត៌មានផ្សេងៗ