Blog

ឯកឧត្តម នេត្រ ភក្រ្តា ក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកសូមឱ្យបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ...

ពាក់​ព័ន្ធ​នឹង​ពន្ធ​ ៤៩% សម្រាប់​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​រក​ដំណោះ​ស្រាយ​ សម​ស្រប​ណា​មួយ។ បញ្ហា​នេះ​អាច​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដោយ​ចៀស​មិន​រួច​មក​លើ​កម្ពុជា​ ប៉ុន្តែ​វា​មិន​អាក្រក់​ដូច​អ្វី​ដែល​អ្នក​លេង​បណ្តាញ​សង្គម​មួយ​ចំនួន​ខំ​ប្រឹង​ស្រែក​បំភ័យ​នោះ​ឡើយ។ លោក​បាន​អំពាវនាវ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត ​ហើយ​ជឿ​ជាក់​លើ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចូល​ បង្ហាញ​ថា សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ខាត​បង់​ច្រើន​លើ​ការនាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​លើ​ពិភព​លោក ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម។ លោក​បន្ត​ថា ដូច្នេះ​ហើយ​បាន​ជា​រដ្ឋបាល​ប្រធានាធិបតី ​ដូណាល់ ត្រាំ បាន​ប្រកាស​ដាក់​ចេញ​នូវ​អត្រាពន្ធ​នាំចូល​ឆ្លើយតប លើ​បណ្តា​ប្រទេស​ដែល​សហរដ្ឋអាមេរិក​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៤...

តម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ត្រូវបានលើកលែង សម្រាប់បងប្អូនពលករខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីជាតិ ដែលចូលមកដល់នៅ២សប្តាហ៍ខាងមុខនេះ។

ភ្នំពេញៈ តម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ត្រូវបានលើកលែង សម្រាប់បងប្អូនពលករខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីជាតិ ដែលចូលមកដល់នៅ២សប្តាហ៍ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៣១ ខែមីនាបានឱ្យដឹងថា ការលើកលែងតម្លៃសេវានេះគឺ គិតចាប់ពីថ្ងៃទី១...

ក្រសួងការពារជាតិ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងការពិនិត្យ និងវាយតម្លៃលើបុគ្គល ឈាវ មុន្នីន ដែលបានបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម TikTok ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ

(រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រសួងការពារជាតិ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងការពិនិត្យ និងវាយតម្លៃលើបុគ្គល ឈាវ មុន្នីន ដែលបានបង្ហោះវីដេអូ...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១...

នាយកដ្ឋានសន្តិសុខផ្ទៃក្នុង សូមធ្វើការសំណូមពរ ដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ទៅលើជនខិលខូច ដែលបោកបញ្ឆោតលួងលោមឲ្យទៅទទួលកញ្ចប់បញ្ញើសង្ស័យមានលាក់បង្កប់សារធាតុញៀន ។

រាជធានីភំ្នពេញ ៖ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង សូមធ្វើការសំណូមពរ ដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន ទៅលើជនខិលខូច ដែលបោកបញ្ឆោតលួងលោម ឲ្យទៅទទួលកញ្ចប់បញ្ញើសង្ស័យមានលាក់បង្កប់សារធាតុញៀន ហើយសូមប្រតិបត្តិករក្រុមហ៊ុនបញ្ញើឯកជននានា សូមមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ទៅលើអត្តសញ្ញាណ និងអាសយដ្ឋានអ្នកផ្ញើ-អ្នកទទួល ព្រមទាំងលេខទូរស័ព្ទឲ្យបានច្បាស់លាស់។ កាលពីថ្ងៃទី១១ ខែមីនា...

សម្តេចតេជោ ហ៊ុន សែន ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ»

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន...

ខែមីនា ​ACU​ បញ្ជូន​ជនសង្ស័យ​៥​នាក់ ​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស ពី​បទ​ប្រព្រឹតិ​អំពើ​ពុក​រលួយ

រាជធានី​ភ្នំពេញ​ ៖ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬហៅ​ថា ACU នៅ​ខែមីនា ឆ្នាំ ២០២៥​ បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង ​ដែល​មាន​ក្នុង​ខែ សរុប​ចំនួន ៣៤​ពាក្យ​ប្ដឹង...

ចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង, ជននេះទទួលប្រាក់កក់ពីអតិថិជន តែមិនផ្គត់ផ្គង់ផលិតផល

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត...

ក្តៅៗ! ពេលនេះមន្រ្តីចុះដុះក្អែលអ្នកលក់ទុរេនសាច់ក្លែបធំៗ ថាមកពីមេមត់ តម្លៃធូរថ្លៃសូម្បី១គីឡូ ១០០០០៛ ហើយ

រឿងរ៉ាវស្រ្តីអ្នកលក់ដូរទំនិញផ្លែឈើអនឡាញម្នាក់ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ផ្ទុះរិះការរិះគន់ឡើងកក្រើកតែម្តង បន្ទាប់ពីបានដឹងថា ស្រ្តីរូបនេះកំពុងរកស៊ីកុហកបោកប្រាស់ ដោយអះអាងថា ទុរេនរបស់ខ្លួនសាច់ធំៗល្អ តម្លៃធូរថ្លៃត្រឹមតែ ១៣០០០៛ មកពីខាងមេមត់ តែនៅពេលអ្នកខាងមេមត់សួររកទិញ ព្រោះរដូវកាលនេះទុរេនទើបផ្លែខ្ចីប៉ុណ្ណោះ ស្រាប់តែប្លុកបាត់តែម្តង។ ពិតណាស់ រឿងនេះបានធ្វើឲ្យផ្ទុះក្តៅគគុក...

ព័ត៌មានផ្សេងៗ