សមត្ថកិច្ចដាក់ការសង្ស័យថា ឪពុកចុង ប៉ុនប៉ងរំលោភ មិនសម្រេច លើកូនចុងអាយុ ១៤ឆ្នាំ មុននឹងឪពុកចុងនោះ កាប់កូនស្រីចុង ដាច់.ក និងដាច់ដៃ បណ្ដាលឲ្យស្លាប់ នៅលើផ្ទះ

0
Spread the love

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅ រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។សមត្ថកិច្ច ដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំ.លោ.ភ មិនសម្រេច លើកូនចុងអាយុ ១៤ឆ្នាំ មុននឹងឪពុកចុងនោះ កា.ប់កូនស្រីចុង ដាច់.ក និងដាច់ដៃ បណ្ដាលឲ្យស្លា.ប់ នៅលើផ្ទះ។ ប៉ុន្តែរូបភាពនៃអំពើឃា.ត.កម្ម និងអត្ត.ឃា.តនេះ ហាក់បង្កប់នូវការសង្ស័យមួយចំនួន ដោយសារតែក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់ហូរឈាមជោគខ្នើយ និងពូក លើគ្រែដេកក្នុងផ្ទះ តែបែរជាឃើញដេកស្លា.ប់ នៅរានហាល ជិតកាំជណ្តើរ ខណៈដែលឪពុកចុង ចងកសម្លា.ប់ខ្លួន ដោយបែរមុខទៅជញ្ជាំង ជាងកន្លះម៉ែត្រពីរនាបក្តារផ្ទះ។យុវតីរងគ្រោះ មានឈ្មោះ ណាង ស្រីលាភ អាយុ ១៤ឆ្នាំ។ ចំណែកឪពុកចុង ជាជនដៃដល់ មានឈ្មោះ ច្រឹង ផល្លី អាយុ ៣៦ឆ្នាំ។

ហេតុការណ៍កា.ប់សម្លា.ប់កូនចុងនេះ អាចកើតឡើង តាំងពីម៉ោងប្រហែល ៦ ព្រឹកថ្ងៃទី២ ខែមករា។ ប៉ុន្តែទើបនឹងគេដឹង ហើយភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀល ដោយសារតែអ្នកជិតខាង មានការសង្ស័យ ទៅអើតមើល ឃើញមានមនុស្សស្លា.ប់ ក្នុងផ្ទះ ទើបឆោឡោ និងប្ដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។ នៅលើខ្លួនប្រាណយុវតីរងគ្រោះ ឃើញមានដាច់រហែកខោអាវ ដែលសមត្ថកិច្ចដាក់ការសង្ស័យថា មានការប៉ុនប៉ងរំ.លោ.ភ មិនបានសម្រេច ទើបជនដៃដល់ ជាឪពុកចុងកា.ប់កូនចុងសម្លា.ប់ រួចក៏ធ្វើអត្តឃា.តខ្លួនឯង ដោយការលេបថ្នាំពុល និងចង.កបែបនេះ។ ទោះបីយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន ជាជំហានដំបូងតែប៉ុណ្ណោះ។ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ ដោយខ្លីថា ម្ដាយជនរងគ្រោះ ដែលត្រូវជាប្រពន្ធ ឈ្មោះ ច្រឹង ផល្លី បានស្លា.ប់ មុនពេលកើតហេតុ ប្រមាណជាង ១ខែប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន ក៏ដាក់ការសង្ស័យដូចគ្នានឹងសមត្ថកិច្ចនគរបាលដែរ។តែយ៉ាងណាក៏ដោយ មើលរូបភាពបុរសជាឪពុកចុងចងក សម្លាប់ខ្លួន ដូចជាមិនសូវទំនង។ រីឯក្មេងស្រីរងគ្រោះ ត្រូវគេកាប់នឹងកាំបិតខ្វែវ ដោយឈាមជោគ នៅលើខ្នើយ គ្រែដេកក្នុងផ្ទះ តែឃើញសព មកដេកស្លា.ប់ នៅរានហាល ជិតកាំជណ្តើរ។ ករណីឃាតកម្ម និងអត្តឃាតនេះ គួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ខ្លាចក្រែងឃាតកបង្វែដានសមត្ថកិច្ច និងមហាជន៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ