ករណីអគ្គិភ័យឆាបឆេះរថយន្ត០១គ្រឿង បណ្តោយ ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦

0
Spread the love

កំពត: នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ករណីអគ្គិភ័យឆាបឆេះរថយន្តចំនួន០១គ្រឿងតាម បណ្តោយ ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។រថយន្តខាងលើម៉ាកកាម៉ារីបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S3745មានទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុបានឆ្លងភ្លើងបណ្ដាលឲ្យឆេះតែម្ដង។ករណីនេះរថយន្តពន្លត់អគ្គិភយ័បាន ចុះ មក អន្តរាគមន៍ បាញ់ពន្លត់ អគ្គិភ័យ នេះផងដែរ ។

អ្នកបើបររថយន្ដឈ្មោះ ចាប ផាង ភេទ ប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួសនិងអ្នករួមដំណើរមួយនាក់ឈ្មោះ ភឹមសាវុធភេទប្រុសអាយុ៦៥ឆ្នាំរស់នៅភូមិសែនបន ឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវមិនមានរបួស។កម្លាំងជំនាញទាក់ទងឡានស្ទួចដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ