គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់

0
Spread the love

កណ្ដាល:នៅថ្ងៃទី៤ខែមករាឆ្នាំ២០២២ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ លើផ្លូវជាតិលេខ១ ចន្លោះKM ២០-២១ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ប្រភេទទសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6027 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅ អ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1K-3668 បើកបរដោយឈ្មោះ ឡេង រតនា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបើកមានទិសដៅផ្ទុយគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល។

សមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ