ក្រុមឧក្រិដ្ឋជនមួយក្រុម បានជិះម៉ូតូដេញតាមរថយន្តជនរងគ្រោះ រួចបាញ់ប្លន់ តែមិនសម្រេច រត់ចោលកាំភ្លើង បាត់ស្រមោល

0
Spread the love
ភ្នំពេញ៖ នៅ យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវលេខ៤១ មុខស្ថានទូតម៉ាឡេស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបររថយន្តមួយគ្រឿងតាមបណ្តោយផ្លូវលេខ៤១ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចមុខខុនដូមួយកន្លែង ជនរងគ្រោះបានឈប់រថយន្ត រួចកាន់កាបូបចុះពីលើរថយន្តដើម្បីដើរចូលទៅក្នុងខុនដូ តែពេលកំពុងចុះពីលើរថយន្តស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំម៉ាកមកធ្វើសកម្មភាពវាយនិង ប្រើប្រាស់កាំភ្លើងបាញ់ទៅលើជនរងគ្រោះ ចំនួន២គ្រាប់ តែគ្រាប់ទី១បាញ់មិនចេញ ចេញគ្រាប់ទី២បាញ់ចេញតែមិនត្រូវជនរងគ្រោះទេ។
ក្រុមឧក្រិដ្ឋជន ក៏បានរត់ចាកចេញពីកន្លែងកើតហេតុចោលកាំភ្លើងដែលធ្លាក់នៅលើដី។ ចំណែកជនរងគ្រោះរងរបួសក្បាលបន្តិចបន្តួចរួចដើរចូលទៅក្នុងខុនដូបាត់ទៅ។
កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យនិងសួរនាំជនរងគ្រោះ ឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកអត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ