សន្និបាត គណៈកម្មាធិការ គណបក្សប្រជាជន នៅសង្កាត់ជ្រោយចង្វារ រំលេចបានលទ្ឋផល រួមគ្នា បំបាត់គ្រឿងញៀន និងការជួញដូរកុមារ និងស្ត្រី
កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើទឹកដីសង្កាត់ជ្រោយ ចង្វារ រាជធានីភ្នំពេញ មានការប្រារព្ឋពិធី ជួបជុំគ្នា ពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ ក្នុងសង្កាត់ជ្រោយចង្វារ ដើម្បីកម្មវិធី សន្និបាត គណៈកម្មាធិការ គណបក្សប្រជាជន។ សន្និបាតនេះ ដែលចំណាយពេល ច្រើនម៉ិងគួរសម បានទទួលនូវលទ្ឋផល ជាច្រើនក្នុងការអនុវត្តន៍ និងបន្តអភិវឌ្ឍន៍ សង្កាត់មួយនេះ អោយកាន់តែល្អ។ ជាពិសេសជម្រុញ ការទប់ស្កាត់គ្រឿងញៀន អំពើជួញដូរ កុមារ និងស្ត្រីទន់ខ្សោយអោយបានច្រើន តាមការប្តេជ្ញាទាំងអស់គ្នា។
វត្តមាន អ្នកចូលរួមសំខាន់ៗ នាពេលនោះឃើញមាន លោក ម៉ៅ ប៊ុនថា ប្រធានគណបក្សសង្កាត់ និងជាចៅសង្កាត់ជ្រោយចង្វារ ។ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុល សេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារ គណបក្ស ចុះជួយសង្កាត់ ជ្រោយចង្វារផងដែរ ព្រមទាំងមន្ត្រីក្រោមឱវាទ អ្នកជំនួញ ក្រុមគ្រូពេទ្យ មេភូមិ នីមួយៗ និង សមាជិក សមាជិការច្រើនទៀត។
បើតាមប្រសាសន៍ លោក ម៉ៅ ប៊ុនថា ដែលជាចៅ សង្កាត់ជ្រោយចង្វារ និងជាប្រធានគណបក្សប្រចាំសង្កាត់ជ្រោយចង្វារ បានគូសបញ្ជាក់ ក្នុងទឹកមុខមុឺងម៉ាត់ និងប្តេជ្ញានៅចំពោះ មុខអង្គពិធីថា « ក្នុងនាមជាម្ចាស់ទឹកដី ក្នុងសង្កាត់នេះ លោកបន្តខិតខំ រួមសុខទុក្ខជាមួយ ប្រជាជន ព្រោះពលរដ្ឋនេះហើយ គេជាអ្នកផ្តល់តួនាទីអោយយើង មើលពួកគាត់ ។មិនមែនបានកន្លែងល្អ ភ្លេចអ្នកដែលអាណិតស្រឡាញ់យើងនោះទេ យើងត្រូវនៅក្បែរ ជាម្លប់គ្រប់កាលៈទេសៈ ស្ថិតក្នុងស្ថានការណាក៍ដោយ។ លោកបន្តទៀតថា ជួសមុខគណៈបក្សប្រជាជន សង្កាត់ជ្រោយចង្វារ យើងបានបង្ហាញមុខបេក្ខជនដែលត្រូវឈឈ្មោះ ជាក្រុមប្រឹក្សា សង្កាត់ជ្រោយចង្វា សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា អណ្ណត្តិទី៥ផងដែរ។ ការអនុវត្តគោលនយោបាយ ក្នុងសង្កាត់ជ្រោយ ចង្វារ អណ្ណត្តិទី៤ បាននាំមកនូវលទ្ឋផលជាច្រើន ដែលធ្វើអោយ សង្កាត់ជ្រោយ ចង្វារ របស់យើង មានការប្រែប្រួល រីកចម្រើនជា លំដាប់។ ភាពល្អនេះដោយសារ សាមគ្គីគ្នាល្អ និងគោលនយោបាយត្រឹមត្រូវ ។មានការសហការគ្នាល្អ ចុះជួយមូលដ្ឋាន សង្កាត់ និងខណ្ឌ ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ ដែលនេះធ្វើអោយជោគជ័យទាំងអស់គ្នា ។ជាការសំណូមពរ ប្រជាពលរដ្ឋ បានឡើងនិយាយ ម្នាក់ៗ ទទូច លុបបំបាត់គ្រឿងញៀន ដែលជាការអសន្តិសុខ តំបន់ថ្នាក់ដឹកនាំសំខាន់ សន្យាធ្វើការ កម្ចាត់អោយអស់ពីតំបន់សេសសល់។ លើសពីនេះបន្ត ការពារកុមារ និងស្ត្រី មិនអោយមានការជួញដូរ ព្រមទាំងជួយលើកកម្ពស់ មុខមាត់តំបន់ជ្រោយចង្វារ អោយល្អ មានសោភ័ណ្ឌភាពបន្តទៅទៀត។