ឃាត់បុរសម្នាក់ បានធ្វើសកម្មភាពឆក់កាបូប ស្រីស្អាតម្នាក់ នៅព្រះសីហនុ

Spread the love

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចម្តុំខ្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ យប់ ប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យម្នាក់ជិះម៉ូតូ០១គ្រឿងម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ទៅ។ចំពោះសម្ភារបាត់បង់រួមមានកាបូបស្ពាយ ០១ ក្នុងនោះមាន៖-កាបូបដៃ១ -ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់ -កាតចាក់វ៉ាក់សាំង១សន្លឹក -ឯកសារមួយចំនួន ។ឃាត់ខ្លនជនសង្ស័យ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំ ដើម្បីចាត់ការតាមច្បាប់ ៕

About The Author

ព័ត៌មានផ្សេងៗ