ប្លែក! បុរសជាកូនប្រសាម្នាក់ ព្រោះតែខឹងម្ដាយក្មេក និងប្រពន្ធរបស់ខ្លួន ក៏បានយកថ្នាំកណ្ដុរមកបំពុលជ្រូកទាំងតូចទាំងធំងា.ប់អស់ចំនួន១៥ក្បាល
ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បុរសជាកូនប្រសាប្រុស បានចេញពីផ្ទះធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ចំនួន៣ទៅ៤ថ្ងៃទៅហើយ ក្រោយពីបានឈ្លោះជាមួយនឹងប្រពន្ធរបស់ខ្លួនតាមទូរស័ព្ទ។ ចំណែកប្រពន្ធវិញ ដោយខ្លាចប្ដីប្រើអំពើហិ.ង្សាមកលើខ្លួន ក៏បាននាំកូនតូចអាយុមួយខួប ធ្វើដំណើរទៅលាក់ខ្លួននៅផ្ទះម្ដាយមីងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំបាត់ទៅ។ បុរសជាកូនប្រសាម្នាក់ ព្រោះតែខឹងម្ដាយក្មេក និងប្រពន្ធរបស់ខ្លួន ហើយក៏បានយកថ្នាំកណ្ដុរមកបំពុលជ្រូកទាំងតូចទាំងធំងា.ប់អស់ចំនួន១៥ក្បាល ។ហេតុការណ៍នោះ បានកើតឡើងនៅក្នុងភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ បន្ទាប់មក កម្លាំងនគរបាលមូលដ្ឋាន ក៏បានឃាត់ខ្លួនបុរសជាកូនប្រសារូបនេះ បញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសួរនាំ។បើតាមសេចក្តីរាយការណ៍បន្តថា បុរសជាកូនប្រសារូបនេះមានឈ្មោះ ប៉ុល ពិសិដ្ឋ ភេទប្រុសអាយុ៣១ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចំណែកស្ត្រីជាម្ដាយក្មេកមានឈ្មោះ ស៊ន លាង ហៅអ៊ុក អាយុ៥៨ឆ្នាំ ។
បុរសជាប្ដីរូបនោះក៏បានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញ មិនឃើញប្រពន្ធរបស់ខ្លួនរួមជាមួយនឹងកូន ក៏កើតទៅជាខឹង ហើយសួរនាំម្ដាយក្មេកក៏មិនព្រមប្រាប់ទៀត…។ លុះរហូតមកដល់វេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី១៩ខែមករា ឆ្នាំ២០២២ បុរសដែលជាកូនប្រសារូបនេះ ក៏បានយកថ្នាំកណ្ដុរមកបំពុលជ្រូកទាំងតូចទាំងធំរបស់ម្ដាយក្មេក ជាហេតុបណ្ដាលឱ្យជ្រូករបស់គាត់ (ម្តាយក្មេក) ងា.ប់អស់ចំនួន១៥ក្បាល (មានតូច មានធំ )។ ក្រោយពីបានបំពុលជ្រូកងា.ប់អស់ហើយ បុរសជាកូនប្រសាបានស៊ើបដឹងថា ប្រពន្ធរបស់ខ្លួននៅខេត្តកំពង់ធំ និងបានធ្វើដំណើរទៅទីនោះ បង្កជម្លោះជាមួយប្រពន្ធរបស់ខ្លួនថែមទៀតផង។ឃាត់ខ្លួនជនរូបនោះ (ប្តី) ទាន់ពេលវេលា ហើយត្រូវបានប៉ុស្តិ៍រដ្ឋបាលឃុំពាមកោះស្នា ទៅទទួលយក រួចបញ្ជូនមកមូលដ្ឋានរបស់ខ្លួនវិញ ហើយក៏បានធ្វើតេស្តបុរសរូបនេះឃើញថា បានប្រើប្រាស់សារធាតុញៀនទៀតផង។ លុះនៅថ្ងៃទី២០ ខែមករា បុរសរូបនេះក៏ត្រូវបានបំពេញបែបបទ ព្រោះម្ដាយក្មេកបានឲ្យកម្លាំងសមត្ថកិច្ច ចាត់វិធានការកូនប្រសាប្រុសរូបនេះទៅតាមនីតិវិធីច្បាប់ ៕