សមត្ថកិច្ចស្រាវជ្រាវ ជុំវិញករណីមនុស្សធ្វើអត្តឃាតចង ក ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថាន

Spread the love

ខេត្តពោធិ៍សាត់ ៖ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីមានមនុស្សធ្វើអត្តឃាតចងក ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនទំលាយអាថ៌កម្បាំងអំបញ្ហាអ្វីឲ្យបានច្បាស់លាស់នោះទេ តើជនរងគ្រោះសម្រេចចិត្តធ្វើបែបនេះមូលហេតុអ្វី ? ករណីនេះមានមតិរិះគន់ និងមានចម្ងល់ជាច្រើន ថែមទាំងស្នើសុំមន្ត្រីប្រព័ន្ធតុលាកាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងមានតម្លាភាព ជៀសវាងជនរងគ្រោះ(ស្លាប់)ទាំងអយុត្តិធម៌ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

ជនរងគ្រោះ(ស្លាប់)ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ វីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានកមម្ពស់១.៦៥០ម៉ែត្រ សម្បុរខ្មៅស្រអែម សក់ខ្លី ស្លៀកខោជើងខ្លី ពណ៏ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៏ខ្មៅ សពមានសភាពរឹងគ្រប់សន្លាក់ អាចស្លាប់លើសពី២ម៉ោងខណៈយកកន្សែងពណ៏ក្រហម ចងកព្យួទៅប្រហោងឥដ្ឋខ្យល់ជញ្ជាំងក្នុងបន្ទប់ទឹកក្នុងកន្លែងឃុំឃាំង សពត្រូវបានកម្លាំងជំនាញចំរុះប្រគល់លោក ផាន់ សុភារី មន្ត្រីបរិស្ថានមានមុខងារ នាយកដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ចែងបន្តនីតិវិធី ទោសយ៉ាងក្ដីៈ សពជនរងគ្រោះគេមិនបង្ហាញអំអាស្ស័យដ្ឋាននោះទេ នេះបើយោងការបង្ហើបប្រាប់ពីកម្លាំងចំរុះចុះពិនិត្យផ្ទាល់ ។ករណីមានមនុស្សស្លាប់ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នេះ សារព័ត៌មានសុំការពន្យល់ពី លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈប្រព័ន្ធ(តេឡេក្រាម)ពុំបានទេ ខណៈលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរចូលមើលប៉ុន្តែពុំឆ្លើយតប ។

ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងបានឲ្យខ្លះៗមុននេះបន្តិចថា មិនបានដឹងទេ! ព្រោះមន្រ្តីជំនាញបរិស្ថានមិនសហការឬរាយការណ៍នោះទេ ទើបតែថ្ងៃនេះមានការភ្ញាក់ផ្អើលបន្ទាប់ទទួលព័ត៌មានជនរងគ្រោះស្លាប់ទៅហើយ បច្ចុប្បន្ន សព(ចាន់ វីត)តំកល់ធ្វើបុណ្យលំនៅដ្ឋាន ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព័ត៌មានតៗគ្នាថា ជនរងគ្រោះ(ចាន់ វីត)ទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេ នៅឃុំអូរសោម ស្រុកវាលវែង ក៍ត្រូវមន្រ្តីបរិស្ថានចាប់ខ្លួន ៕

About The Author

ព័ត៌មានផ្សេងៗ