មានជំងឺកូវីដពេទ្យឱ្យព្យាបាលនៅផ្ទះ បែរជាប្តីចោទថាយកលេសមានសហា.យ

Spread the love

ភ្នំពេញ ៖យោងតាមប្រជាពលរដ្ឋថា បានឱ្យដឹងថា មានស្ត្រីចំណាស់ម្នាក់ គាត់មានជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យប្រាប់គាត់ឱ្យទៅសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែពេលប្តីផឹកស្រវឹង គឺតែងតែប្រើហិ.ង្សាវាយតប់រូបគាត់ជារៀងរាល់ថ្ងៃ រហូតគាត់សម្រេចចិត្តទៅលោ.តទឹកសម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វារតែម្តង តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បើតាមស្ត្រីរងគ្រោះដែលមានវ័យ៤៣ឆ្នាំ សុំមិនប្រាប់ឈ្មោះ ហើយរូបគាត់ធ្វើការមើលថែក្មេងៗនៅអង្គការមួយ បានឱ្យដឹងថា រូបគាត់បានចាប់ដៃគ្នាជាមួយប្តីពោះម៉ាយវ័យ៦៣ឆ្នាំម្នាក់ ដោយរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំមកហើយ។ ដំបូងៗការរស់នៅគឺចុះសម្រុងគ្នាណាស់ តែមួយរយៈចុងក្រោយនេះ ប្តីគាត់បែរជាកើតចិត្តរករឿងប្រចណ្ឌ លុះពេលផឹកស្រវឹងម្តងៗ គឺតែងតែចោទរូបគាត់ថាលួចមានប្រុសឈ្មោល និងតែងតែវា.យតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។

ប្រភពដដែលបានបន្តថា ប៉ុន្មានថ្ងៃមុននេះ គាត់មានអាការៈមិនស្រួលខ្លួនក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាក ហើយប្រាប់ថា រូបគាត់កើតជំងឺកូវីដ១៩ និងបានធ្វើកិច្ចសន្យាឱ្យរូបគាត់ទៅសម្រាកព្យាបាលនៅផ្ទះ ហើយពេលគាត់សម្រាកព្យាបាលនៅផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យ បែរជាកន្លែងធ្វើការរបស់គាត់បានចោទប្រកាន់ថា គាត់កុហក យកលេសធ្វើជាឈឺ ព្រោះចង់នៅជិតប្តី ដើម្បីគេចពីការងារទៅវិញ ។ចំណែកប្តីរបស់គាត់វិញ បែរជាប្រចណ្ឌរូបគាត់ហើយចោទថា យកលេសធ្វើជាឈឺនៅផ្ទះលួចទៅមានសហា.យទៅវិញ ហើយពេលផឹកស្រវឹងម្តងៗ គឺតែងតែប្រើហិ.ង្សាវា.យតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។ ហើយនៅថ្ងៃកើតហេតុនោះ ប្តីគាត់បានវា.យគាត់ និងយកខ្សែក្រវាត់មករឹ.ត.កគាត់ឡើងជាំតែម្តង ពេលនោះគាត់រើរួចក៏រត់ចេញពីផ្ទះទាំងគ្មានស្បែកជើងតាំងពីសង្កាត់បឹងកេងកង៣ រហូតមកដល់ស្ពានជ្រោយចង្វា ហើយក៏ប៉ុនប៉ងលោ.តទឹកបញ្ចប់ជីវិតខ្លួន ដើម្បីគេចពីបញ្ហាទាំងនេះ។តាមប្រភពពីប្រជាពលរដ្ឋនៅលើស្ពានជ្រោយចង្វា បានប្រាប់ថា មុនកើតហេតុ គេបានឃើញស្ត្រីវ័យចំណាស់ខាងលើឈរយំលើស្ពានជ្រោយចង្វា ហើយប៉ុនប៉ងលោ.តទឹកសម្លា.ប់ខ្លួន ដោយឃើញដូច្នោះ ប្រជាពលរដ្ឋបំរុងរត់ចូលទៅជួយ តែត្រូវគាត់ស្រែកហាមឃាត់កុំឱ្យមកជិតគាត់ ព្រោះគាត់មានជំងឺកូវីដ១៩ ។

 

ពលរដ្ឋលើស្ពានបន្តថា គ្រាន់តែលឺដូច្នោះ គ្មានអ្នកណាហ៊ាននៅជិតគាត់នោះទេ ប៉ុន្តែមានអ្នកខ្លះបាននិយាយលួងលោម និងអ្នកខ្លះទៀតស្តីបន្ទោស រហូតគាត់ភ្ញាក់ខ្លួនលែងចង់គិតខ្លីវិញ។ក្រោយពីបង្កឱ្យមានការភ្ញាក់ផ្អើលនោះ ស្ត្រីវ័យចំណាស់ខាងលើបានប្រាប់ថា រូបគាត់ចង់ទៅសម្រាកព្យាបាលនៅកន្លែងព្យាបាលជំងឺកូវីដ១៩ ដើម្បីគេចពីប្តីដែលតែងតែប្រើហិ.ង្សាមកលើគាត់ ។ បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ស្ត្រីខាងលើ តែគ្មានអ្នកណាខ្វាយខ្វល់ឡើយ ស្ត្រីរងគ្រោះរូបនេះក៏បានដើរចេញពីស្ពានបាត់ទៅ ដោយមិនដឹងថា តើទៅទីណានោះទេ?៕

About The Author

ព័ត៌មានផ្សេងៗ