សួរចម្លើយពីបុរស ជនជាតិឡាវម្នាក់ ដែលបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមពីប្រទេសឡាវ

Spread the love

ស្ទឹងត្រែង: នៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២២ មន្ត្រីជំនាញកំពុងសួរចម្លើយពីបុរស ជនជាតិឡាវម្នាក់ ដែលបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមពីប្រទេសឡាវចូលកម្ពុជា។ករណីនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ការិយា ល័យ(ក៩ )នៃក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កម្លាំងនគរបាល BLO កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ ៧០១ ប្រចាំព្រំដែនកម្ពុជា បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតបានថ្នាំញៀន ចំនួន១០កញ្ចប់ កាលពីម៉ោង ៩ :៣០ ព្រឹក ថ្ងៃទី១៣កុម្ភៈ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដោយបង្ក្រាបបាននៅចំណុច ស្ពានទី ២ នៃច្រក របៀងព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ជនសង្ស័យឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ ២៤ឆ្នាំ។ ក្រោយបង្ក្រាបសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យនិងវត្ថុតាងបទល្មើសគ្រឿងញៀនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួររកអ្នកជាប់ពាក់ព័ន្ធ។ សមត្ថកិច្ចបានធ្វើតេស្តបឋមវត្ថុតាងថ្នាំញៀនឃើញាថាគឺជាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ទប់ធំ មានទម្ងន់ស្មើ ៩ពាន់ ៨៦៦,៥៦ ក្រាម ស្មើនឹងជិត ១០គីឡូក្រាម។នៅព្រឹកថ្ងៃទី១៤កុម្ភៈនេះជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុក ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនខេត្តស្ទឹងត្រែងត្រៀមបញ្ជូនសំណុំរឿងទៅកាន់តុលាការខេត្ត៕

About The Author

ព័ត៌មានផ្សេងៗ