ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២, អាចមានភ្លៀងពីតិចទៅបង្កួរលាយឡំផ្គររន្ទះ
ភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២។ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល* សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C* សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C* អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនឹងផ្គររន្ទះ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C * អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនឹងផ្គររន្ទះ ។៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C* អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្ហូរលាយឡំនឹងផ្គររន្ទះ៕