ឃាត់ខ្លួនស្រីម្នាក់ ករណីជួញដូរដោយខុសច្បាប់ សារធាតុញៀន

Spread the love
ខេត្តកណ្តាល៖ នាវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុច ក្នុងតូបលក់ចាប់ហ៊ួយ ស្ថិតនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ស៊ន ធី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ធ្វើតេស្តរហ័សរកជំងឺ(COVID.19)លទ្ធផលអវិជ្ជមាន(_)ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងចាប់យកមាន ៖១/-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន០៦កញ្ចប់២/កាបូបដៃពណ៍ខ្មៅចំនួន០១។នឹងសម្ភារះសម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។ប្រជាពលរដ្ឋបានរាយការណ៍ មកកាន់ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចតូចលក់ចាប់ហួយរបស់ជនសង្ស័យស្ថិតនៅភូមិ/ឃុំ កើតហេតុខាងលើ។ ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចស្រុកកោះធំ ចុះសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលព្រែកស្តី ទៅដល់កន្លែងកើតហេតុ ជួបនឹងមុខសញ្ញាឈ្មោះ ស៊ន ធី កំពុងនៅក្នុងតូបលក់ចាប់ហ៊ួយ?ពេលនោះសមត្ថកិច្ចឃាត់ខ្លួននឹងបានត្រួតពិនិត្យឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកក ចំនួន០៦កញ្ចប់តូចនៅក្នុងកាបូបលុយពណ៌ខ្មៅរបស់ជនសង្ស័យ។
ជនសង្ស័យបានឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូចក្នុងតំម្លៃ៨០០០០រៀល(ប្រាំបីម៉ឺនរៀល)គឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ យ៉ាលី ឈិត ភេទប្រុស អាយុជាង ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាមេមឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីយកមកទុកលក់នឹងចែកចាយបន្តអោយទៅគេពិតប្រាកដមែន៕

About The Author

ព័ត៌មានផ្សេងៗ