ឃាត់ខ្លួនជនសង្ស័យ ករណី លួចដែកខួង នៅកោះកុង

Spread the love
ខេត្តកោះកុង៖ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ករណីចោរកម្មលួចដែកខួងមួយករណី បានកើតឡើងនៅចំណុចការដ្ឋានក្រឡុកស៊ីម៉ង់ផ្លូវជាតិលេខ ៤ ស្ថិតក្នុង ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញនេះ។
ជនសង្ស័យឈ្មោះ ឆុំ សេងលី ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិចំការហ្លួង ឃុំចំការហ្លួងស្រុកកំពង់សិលាខេត្តព្រះសីហនុ បានធ្វើសកម្មភាពចូល លួចដែកខួងនៅក្នុង ការដ្ឋានកាឡុកស៊ីម៉ងត៏ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវដែលមានម្ចាស់ ឈ្មោះ សួន មាន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរមុខរបរម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏ មានទីលំនៅបច្ចុប្បន្នភូមិចំការហ្លួង ឃុំចំការហ្លួងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខណៈម្ចាស់មិននៅ។
ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរយកចម្លើយជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

About The Author

ព័ត៌មានផ្សេងៗ