សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ប្រទូសកេរ្តិ៍ខ្មាស់ លើក្មេងស្រីដែលជាអនីតិជន
បាត់ដំបង៖ ក្រោយពីទទួលពាក្យបណ្តឹង ពីអាណាព្យាបាលក្មេងស្រីរងគ្រោះ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះរួចមក និងដោយអនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមច្បាប់។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលរងនូវពាក្យបណ្តឹង ដោយបានចោទប្រកាន់ពីបទ ប្រទូសកេរ្តិ៍ខ្មាស់លើក្មេងស្រីដែលជាអនីតិជន ដើម្បីបញ្ជូនទៅតុលាការ។
ជនសង្ស័យឈ្មោះ ដៀង វីន ហៅគុច ភេទប្រុស អាយុ ៣០ ឆ្នាំ ដោយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩ និង ២៥ នាទី យប់ត្រង់ចំណុចភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួងលោមកុមារីរងគ្រោះម្នាក់នាក់ឈ្មោះ ស ស គ ធ អាយុ ១៣ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា ដោយគេបានលួងលោមថា ឌុបម៉ូតូជូនទៅផ្ទះ ខណៈពេលកុមារីរងគ្រោះខាងលើកំពុងតែមើលគេរាំធុងបាស់នៅនឹងផ្ទះរបស់ជនសង្ស័យ តែជនសង្ស័យបែរជាឌុបកុមារីរងគ្រោះទៅអោបថើប ស្ទាបអង្អែល នៅក្នុងដីចម្ការដំឡូង ១ កន្លែង ដែលស្ថិតនៅចម្ងាយ ២០០ ម៉ែត្រ ពីផ្ទះកុមារីរងគ្រោះទៅវិញ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់តុលាការហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕