សោកស្ដាយណាស់ រថយន្តទំនើបហើយថ្លៃទៀត មកជួបរឿងនេះ

Spread the love

ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខ្លះជួយយកទឹកមកពន្លត់ ខ្លះទៀត នាំគ្នាគាស់កំបូមុខម៉ាស៊ីន រថយន្តស៊េរីទំនើប Lexus RX 350L ដើម្បីធ្វើការបាញ់ពន្លត់ ខណៈដែលកំពុងបើកសុខៗ ក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្សារកណ្តាល ខាងជើងពេទ្យបង្អែកខេត្ត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ រថយន្តដែលឆាបឆេះនេះ មានឈ្មោះ ឈុន ដារ៉ាត់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅក្នុងបុរីឌឹព្រីមមៀភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ត្រូវបានអគ្គិភ័យឆេះរថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង ។ភ្លាមៗនោះ គេឃើញមានកងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រើ ប្រាស់ រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ក្នុងនោះមានទាំង រថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត គ្រប់ គ្រង បាន ជា ស្ថាពរ នៅវេលាម៉ោង ៦និង២០ នាទីល្ងាច ថ្ងៃ ខែ ឆ្នាំ ដដែល ។ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការ ឆ្លង ចរន្ត អគ្គិសនី ៕

 

About The Author

ព័ត៌មានផ្សេងៗ