មួយករណីមិនទាន់ចប់ផង ស្រាប់តែមួយគ្រឿងទៀតមកបុកបន្ថែម បន្តកន្ទុយគ្នាសរុប៣គ្រឿង ប៉ូលិសចរាចរណ៍លោតចេញទាន់ មានមនុស្ស៣នាក់របួ..សធ្ង.ន់ស្រាល

Spread the love

សៀមរាប: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៤និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦ ត្រង់ ចំណុចចន្លោះគីឡូម៉ែត្រលេខ36 ៤និង36 ៥ រវាងរថយន្តក្រុងបុកជាមួយរថយន្តធុនធំដឹកស៊ីម៉ង់ និងរថយន្តធុនតូច។សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ស្លាកលេខ ភ្នំពេញ 3B-9886 ពណ៌បៃតង បើកបរដោយឈ្មោះ (មិនស្គាល់អត្ដសញ្ញាណ ) ក្នុងទិសដៅពីកើតទៅលិចបានរ៉េចង្កូតឆ្វេងដៃ បានបុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A-0625 ចំពីមុខបើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ) ក្នុងទិសដៅពីលិចទៅកើត។

ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់ បានចុះមកដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរបីនាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទស្រី អាយុ ៣០ឆ្នាំនិងប្តីឈ្មោះ ហឿ ធារ៉ា ភេទស្រី អាយុ ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀតមិនស្គាល់ឈ្មោះ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿនឃើញបែបនោះ មន្ត្រីចរាចរណ៍យើងបានធ្វើសញ្ញាឲ្យបន្ថយល្បឿន តែមិនព្រមបន្ថយល្បឿនទើបមន្ត្រីចរាចរណ៍យើងបានលោតគេចចេញ ហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យគ្រោះថ្នាក់ និងខូចខាត១. ឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ)

២. ឈ្មោះ ហឿ ធារ៉ា (របួសស្រាល)។ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង និងរថយន្តស្រាលចំនួន ០១គ្រឿង។មូលហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាល មកពីអ្នកបើកបររថយន្តក្រុង និងរថយន្ត. HYUNDIA បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ។ក្រោយពេលកើតហេតុរួចកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យវាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។ ចំណែកវត្ថុតាងទាំងបីគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

About The Author

ព័ត៌មានផ្សេងៗ