ដើម្បីអ្នកមានគុណដែលមិនអាចកាត់ថ្លៃបាន!! ស្រ្តីវ័យចំណាស់មួយរូបមានវ័យប្រមាណជា ៦០ ឆ្នាំរត់ PassApp ដើម្បីយកកម្រៃចិញ្ចឹមម្ដាយរបស់ខ្លួនដែលមានអាយុ ៨៥ មិនថាយប់

Spread the love

ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗដែលបានចាប់កំណើតនៅលើលោកសន្និវាសយើងនេះរមែងមានភ័ព្វសំណាងរស់នៅក្នុងជីវភាពផ្សេងៗគ្នាដោយអ្នកខ្លះមានទ្រនំធំខ្ពស់រស់នៅសុខដុមធូរធារខណៈអ្នកខ្លះទៀតតស៊ូស្ទើរពេញមួយជីវិតរបស់ខ្លួនឥតទំនេរដើម្បីតែក្រពះមួយពេលនិងផ្គត់ផ្គង់គ្រួសារដែលជាសាច់ឈាមដ៏កក់ក្ដៅរបស់ខ្លួន។

នេះដូចទៅនឹងករណីរបស់ស្រ្តីវ័យចំណាស់មួយរូបដែលមានវ័យប្រមាណជា៦០ឆ្នាំទៅហើយពុំមានភ័ព្វសម្រាន្តបានសុខស្រួលដូចគេដោយតែងតែរត់PassAppនៅពេលយប់ដើម្បីយកកម្រៃចិញ្ចឹមម្ដាយរបស់ខ្លួនដែលមានអាយុ ៨៥ ឆ្នាំ និង សល់បន្តិចបន្តួច គ្រាន់បានផ្គត់ផ្គង់ជីវភាពបន្តទៅពេលខាងមុខទៀត។

យ៉ាងណាមិញ ទាក់ទិនទៅនឹងករណីស្ត្រីខាងលើ បើតាមការបញ្ជាក់ពីគណនីមួយដែលមានឈ្មោះ Sothy Daly បានឱ្យដឹងថា ស្ត្រីវ័យ ៦០ ឆ្នាំខាងលើពុំមានកូនពុំមានប្ដីនោះឡើយដោយរស់នៅរាល់ថ្ងៃរំពឹងលើកម្រៃរត់ PassAppពេលយប់ដើម្បីបានថវិកាចិញ្ចឹមម្ដាយចំណាស់របស់ខ្លួន។ក្នុងនោះម៉ោងដែលស្ត្រីវ័យចំណាស់រូបនេះរត់ គឺចាប់ពីម៉ោង ៤ ល្ងាច រហូតដល់ព្រឹក ខណៈលេខរបស់គាត់គឺ 0968453960។ ឯទីតាំងគាត់ប្រចាំការ គឺនៅម្តុំបាក់ទូក និង ផ្សាដេប៉ូ៕

About The Author

ព័ត៌មានផ្សេងៗ