យកផាវគ្រាប់បែកចំនួន១០គ្រាប់ដុត រួចយកចានដែកគ្រប បណ្តាលអោយផ្ទុះលាន់កក្រើកវត្ត រងរបួសធ្ងន់ស្រាល សាមណេ៤អង្គ និងកូនសេក្ខម្នាក់
ខេត្តស្វាយរៀង៖ ករណីសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់បានយកផាវដុតលេង ដោយយកផាវជិត១០គ្រាប់ដាក់លើដី ហើយយកចានដែកគ្របពីលើ រួចដុ.ត ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែ.ក ខ្ទាតអម្បែងចានដែកត្រូវ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៥អង្គ-នាក់តែម្តង។សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។តាមប្រភពដដែលបានបន្តថា ក្រោយពីមានករណីផ្ទុះផាវ បណ្តាលឱ្យរងរបួសសាមណេ និងកូនសេក្ខលោក សរុបចំនួន៥អង្គ-នាក់រួចមក សមត្ថកិច្ចក៏បានហៅរថយន្តសាមុយមកដឹកបញ្ជូនព្រះសង្ឃ និងកូនសេក្ខលោកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ផាវដែលផ្ទុះខាងលើនោះ ត្រូវបានគេហៅថាជាផាវគ្រាប់បែក មិនមែនគ្រាប់ ឬក៏រំសេវផ្ទុះនោះទេ ជាប្រភេទផាវធំ ហើយសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់ បានយកទៅដុ.តលេង ក៏ប៉ុន្តែមុននឹងដុតគឺយកផាវដាក់លើដី រួចយកចានដែកទៅគ្របពីលើ ហើយនាំគ្នាឈរពទ្ធ័ជុំវិញរួចដុតផាវនោះ បណ្តាលឲ្យឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអម្បែងចានដែកត្រូវទាំង៥អង្គ-នាក់ បណ្តាលឱ្យចំដៃជើង ដងខ្លួន និងផ្ទៃមុខ ឈាមស្រោចដីតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទនៅជិតវត្តនាំគ្នាមកចោមរោមមើល ហើយរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ សាមណេ និងកូនសេក្ខលោកបានធូរស្រាលហើយ ៕