សូមកោតសរសើរ! ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះដោយជោគជ័យក្មេងស្រីម្នាក់ ដែលមានជំងឺទន់ដៃជើងទាំងបួន និងខ្សោយសាច់ដុំដង្ហើមយ៉ាងធ្ងន់ធ្ងរ

Spread the love

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានជួយសង្គ្រោះដោយជោគជ័យដល់ក្មេងស្រី អាយុ ៥ឆ្នាំម្នាក់ ដែលមានជំងឺទន់ដៃជើងទាំងបួន និងខ្សោយសាច់ដុំដង្ហើមយ៉ាងធ្ងន់ធ្ងរ។យោងតាមព័ត៌មានដែលបង្ហោះលើផេច លោកវេជ្ជបណ្ឌិត Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់នេះ អាយុ៥ឆ្នាំ មកពីខេត្តតាកែវ មានជំងឺទន់ដៃជើងទាំងបួន និងខ្សោយសាច់ដុំដង្ហើម យ៉ាងធ្ងន់ធ្ងរ (Guillain-Barré Syndrome) ត្រូវថែទាំ និងព្យាបាលដោយម៉ាស៊ីនសប់ដង្ហើមអស់៨ថ្ងៃ និងសម្រាកពេទ្យរយៈពេល១៥ថ្ងៃមកហើយ នៅគន្ធបុប្ផាភ្នំពេញ។

ក្រោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ ឥឡូវនេះ ក្មេងស្រីរូបនេះ មានសុខភាពល្អប្រសើរ និងអាចអង្គុយ ដកដង្ហើមដោយខ្លួមឯងបានហើយ។ អរគុណក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់កម្ពុជាយើង ដែលបានជួយជីវិតក្មេងស្រីមួយនេះ។ការព្យាបាលនេះ មិនត្រូវបានគិតប្រាក់នោះទេ និងអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

 

About The Author

ព័ត៌មានផ្សេងៗ