ស្រក់ទឹកភ្នែក! ប្អូនស្រីកំសត់ ពិការដៃជើងទាំងសងខាង តស៊ូជម្នះរាល់ឧបសគ្គតាំងពីតូចមក រហូតបានមករស់នៅភ្នំពេញ ដោយមានបំណងប្រាថ្នាចង់ក្លាយជា…

Spread the love

ខេត្តបាត់ដំបង៖ ពិតជាគួរឲ្យអាណិតណាស់ ប្អូនស្រីម្នាក់ដែលមហាជនជាច្រើនបានស្គាល់ហើយ ក្លាយពីឆ្នាំ២០១៦ នាងបានហាត់រៀនសរសរអក្សរក្នុងសាលារៀនមួយ ដែលក្នុងនោះនាងបានយកដៃដែលនៅសេសសល់បានយកមកសរសេរអក្សរបានយ៉ាងស្អាតផងដែរ ដែលវីដេអូនេះត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមមានការអាណិតអាសូរជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែកផងដែរ។

យ៉ាងណាមិញ ប្អូនស្រី មានឈ្មោះថា សុិន ស្រីហង្ស នាងមានអាយុ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានពិការដៃជើងពីកំណើត វាដូចជាបាត់បង់អ្វីទាំងអស់ទៅហើយនៃជីវិត ប៉ុន្តែនាងបានប្រឹងប្រែងធ្វើឲ្យលេចធ្លោក្នុងភាពជាសិស្សពូកែ និងលើកទឹកចិត្តខ្លួនឯងកុំឲ្យអស់សង្ឃឹម ។

ទន្ទឹមនឹងនេះដែរ ប្អូនស្រីបានរៀនចប់ថ្នាក់ទី១២ហើយ បានមករស់នៅជាមួយម្តាយនៅទីក្រុងភ្នំពេញដើម្បីសម្រេចបំណងរបស់ ប្អូន តែអ្វីដែលមិនអាចកាត់ថ្លៃបាននោះ ទោះបីជាប្អូនពិការដៃជើងទាំងសងខាង តែប្អូនតស៊ូណាស់ តាំងពីតូចមិនដែលរអ៊ូ ហើយជម្នះរាល់ឧបសគ្គដើម្បីចង់ក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ប្អូនស្រី គឺចង់ក្លាយជាពិធីការិនីទូរទស្សន៍ និងអ្នកចម្រៀង៕

About The Author

ព័ត៌មានផ្សេងៗ