លោកឧកញ៉ា ទៀ វិចិត្រ ដាក់មួយឃ្លាទាំងព្រឹកថា លុយក៏ត្រូវសន្សំ ភាពស្មោះត្រង់ និងកិត្តិយសអ្នក ត្រូវសន្សំឲ្យបានច្រើនជាង …

Spread the love

លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលគ្រប់គ្នាគោរពស្រឡាញ់ និងកោតសរសើរមិនដាច់ពីមាត់ ថាលោកគឺបានជួយដល់ជនទីទាល់ក្រជាច្រើន ពិសេសគឺ លោកឧកញ៉ា បានជួយដល់បងប្អូនដែលរងគ្រោះនៅតាមនាយសមុទ្រ និងបានជួយដល់លោកយាយ លោកតា ចាស់ជរាជាច្រើនផងដែរ។តួយ៉ាងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារល្អៗ នៅក្នុងន័យអប់រំឲ្យក្មេងៗជំនាន់ក្រោយចេះជួយយកអាសារគ្នា ជួយគ្នា ក្នុងគ្រាមានលំបាក ហើយម្យ៉ាងទៀត ត្រូវចេះធ្វើល្អ ជួយដល់សង្គមជាតិ ពិសេសគឺការយកគុណធម៏ សីលធម៏ ជាចំបង។

ដោយឡែកនៅមុនបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ក៏បានបង្ហោះសារយ៉ាងខ្លី ដែលនៅក្នុងសារមួយនោះ បានបង្កប់ន័យយ៉ាងជ្រៅ ថា “លុយក៏ត្រូវសន្សំ ភាពស្មោះត្រង់និងកិត្តិយសអ្នកត្រូវសន្សំឲ្យបានច្រើនជាងលុយ…អរុណសួស្ដីបងប្អូនទាំងអស់គ្នា”៕

About The Author

ព័ត៌មានផ្សេងៗ