ពិតជាមិននឹកស្មាន មែនទោះ មានបទឈប់បាញ់រវាងប្រទេស រ៉ុស្សុីនឹង ប្រទេស អ៊ុយក្រែន ក៏ដោយតែថ្ងៃនេះ រ៉ុស្សុីនៅតែបំប្លោង មុីសសុីលចូល ប្រទេស អ៊ុយក្រែនដ៏ដែល…

Spread the love

សង្គ្រាមដ៏សែនក្តៅគគុករវាងប្រទេសរុស្សុីនឹងអ៊ុយក្រែននៅតែបន្តកេីតមានឡេីងឥតឈប់ឈរដែលវា ជាផលប៉ះពាល់ដ៏ខ្លាំងខ្លាមែនទែនទៅលេីអាយុជិវិតរបស់ប្រជាជនទាំងសងខាង ដែល ជាជនសុីវិល។បានអោយដឹងថាប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងខ្លាជាមួយនឹង សភារវុធនៅកាន់ជាប់គ្រប់ដៃនឹងក៏មានប្រភេទអាវុធធំៗផងដែរ។៥ថ្ងៃហើយនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបើទោះបីជាការចរចាមានគោលបំណងធានាបទឈប់បាញ់ក៏ដោយ។ការវាយប្រហារដោយកាំជ្រួចមីស៊ីលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងទីក្រុងទី ២ របស់ប្រទេសអ៊ុយក្រែនគឺ ទីក្រុង Kharkovឱ្យរងការខូចខាតយ៉ាងដំណំខណៈពេលដែលព្រឹកថ្ងៃទី០១ខែមីនានេះសំឡេងស៊ីរ៉ែននៃការវាយប្រហារតាមអាកាសថ្មីមួយបានបន្លឺប្រកាសអាសន្នឡើងម្តងទៀតនៅក្នុងរដ្ឋធានីKyiv។
ការវាយប្រហារទាំងក្រោមស្ថានការណ៍នៃកិច្ចចរចានេះហើយបានធ្វើឱ្យលោកប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបានហៅការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីក្រុងKharkovថាគឺជា«ឧក្រិដ្ឋកម្មសង្រ្គាម»។ដ្បិតរុស្ស៊ីកំពុងវាយប្រហារយ៉ាងសន្ធាប់មិនដកដៃលើអ៊ុយក្រែនឱ្យក្លាយជាទីលានសមរភូមិក៏ពិតមែនប៉ុន្តែការឈានមុខរបស់ខ្លួនត្រូវបានពន្យឺតដោយការតស៊ូរបស់អ៊ុយក្រែនវាយតបតវិញ។ថ្មីៗនេះមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងយ៉ាងសាហាវជាប់គ្នានៅទីក្រុងChernihivភាគខាងជើងនៃប្រទេសអ៊ុយក្រែន។
ពេលនេះទីក្រុងសរុប៣ហើយដែលត្រូវបានរុស្ស៊ីចូលឈ្លានពានតែមកទល់ពេលនេះទីក្រុងទាំង ៣នៅតែរក្សាក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅឡើយទេ។គួបបញ្ជាក់ផងដែរថាយោងតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថាជនស៊ីវិលស្លូតត្រង់៣៥២នាក់ក្នុងនោះមានកុមារ១៤នាក់ត្រូវបានសម្លាប់។លោករដ្ឋមន្ត្រីបានបន្ថែមពីចំនួនអ្នករបួស១៧០០នាក់ក្នុងនោះ១១៦នាក់ជាអនីតិជនខណៈពេលដែលប្រជាជនប្រមាណជាង៥០ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន។លោកFilippoGrandiស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានបញ្ជាក់បន្ថែមពីលើនេះថាចំនួនជនភៀសខ្លួនបានកើនឡើងប្រហែល៨ម៉ឺននាក់កាលពីយប់មិញនេះ៕

About The Author

ព័ត៌មានផ្សេងៗ