លឿនហួស ទើបតែយកត្រីដែលម្ចាស់គេជួបទុក្ខក្រឡា.ប់ឡាន បែរជាមកជួបរឿងនេះដែរ

Spread the love

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង វេលាម៉ោងប្រមាណ០៨ និង៣៥នាទីយប់ ត្រូវនឹងថ្ងៃទី០៦ ខែមីនាឆ្នាំ២០២២នេះដែលមានរថយន្តដឹកត្រីមួយគ្រឿងបានក្រឡា.ប់ផ្ងារជើងបណ្ដាលឲ្យរងការខូ.ចខា.តយ៉ាងដំណំ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងបានចាក់ត្រីរាប់សិបតោនពេញលើផ្លូវទៀតផងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកមើលនិងយកត្រីទៀតផងនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើកបុករថយន្តកូរ៉េដឹកត្រីមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង3A0744ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូកង់បីមួយគ្រឿងមកខាងឆ្វេងដៃឡើងលើខឿនសួនចែកទ្រូងផ្លូទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងចាក់ត្រីចម្រុះរាប់តោនរាយពេញផ្លូវនិងបណ្ដាលឲ្យតែកុងរបួសធ្ងន់ចំណែកព្រូរងរបួសស្រាលភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ក្រោយបន្សល់ទុករថយន្តនិងត្រីនៅលើដងផ្លូវក៏មានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកលួចត្រីយកទៅម្នាក់មួយថង់ទៅផ្ទះបានយ៉ាងសុវត្តិភាព៕

About The Author

ព័ត៌មានផ្សេងៗ