ឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផល និងធានាថា ទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

Spread the love
ភ្នំពេញ៖ ប្រតិបត្តិការនេះ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថា ទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ដោយឡែកនៅថ្ងៃដដែលនោះដែរ មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ និងក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមជាមួយព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងគណៈកម្មាធិការប្រឆាំងបទល្មើសក្លែងក្លាយ។ ចុះឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផលមួយកន្លែងដើម្បីស្វែករកភាពមិនអនុលោមភាពផ្សេងៗផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ