បុរសម្នាក់ប្រើកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចសំលាប់ប្រពន្ធរួចរត់ចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌក្រាំងក្រូច

Spread the love

សៀមរាប៖ បុរសម្នាក់បានចូលខ្លួនទៅសារភាពចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលបេតិកភណ្ឌក្រាំងក្រូច ក្នុងភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួច ដោយសារខឹងមិនមើលថែម្តាយបង្កើតរបស់ខ្លួន។ ជនសង្ស័យមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះ សៅ គឹមហៀង អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ៥:៣០នាទី ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងផ្ទះ នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចចាក់ និងកាប់ចំកញ្ចឹងករប្រពន្ធរបស់ខ្លួន បណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់ទៅសារភាពនៅកន្លែងសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ចំពោះមូលហេតុជនសង្ស័យមានជំងឺប្រចាំកាយច្រើន និងមិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានចុះធ្វើកោសលវិច័យ និងប្រគល់ជូនក្រុមគ្រួសារ៕

 

About The Author

ព័ត៌មានផ្សេងៗ