រុស្សីកាន់តែធ្ងន់កហើយ!!! McDonald’s ក្នុងប្រទេសរុស្ស៊ី ប្រកាសបិទហាងជាង ៨០០កន្លែង ដែលមានតម្លៃរហូតទៅដល់…

Spread the love

រុស្សីកាន់តែធ្ងន់កហើយ!!! McDonald’s ក្នុងប្រទេសរុស្ស៊ី ប្រកាសបិទហាងជាង ៨០០កន្លែង ដែលមានតម្លៃរហូតទៅដល់McDonald’s បានប្រកាសថា ខ្លួននឹងបិទហាងរបស់ខ្លួនចំនួន ៨៥០ កន្លែង នៅក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ប៉ុន្តែក្រុមហ៊ុនប៊ឺហ្គឺយក្សនេះបាននិយាយថា ខ្លួននឹងបន្តផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួនចំនួន ៦២,០០០ នាក់ នៅក្នុងប្រទេសរុស្ស៊ី ដែលធ្វើការឱ្យ McDonald’s នៅទីនោះ។ នៅក្នុងលិខិតចំហទៅកាន់និយោជិតរបស់ខ្លួន លោក Chris Kempczinski ដែលជាប្រធាននិងជានាយកប្រតិបត្តិ McDonald’s បាននិយាយថា ការបិទហាងទាំងនោះនៅពេលនេះ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ លោក Kempczinski បាននិយាយថា៖«តម្លៃរបស់យើងមានន័យថា យើងមិនអាចព្រងើយកន្តើយចំពោះការឈឺចា-ប់របស់មនុស្សនៅក្នុងប្រទេសអ៊ុយក្រែនបានឡើយ»។

លោកបាននិយាយថា លោកមិនប្រាកដថា នៅពេលណាដែលក្រុមហ៊ុននឹងអាចបើកហាងរបស់ខ្លួនឡើងវិញបានទេ។ ជម្រាបដែរថា McDonald’s បានបើកហាងដំបូងនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ១៩៩០ នៅឯទីលាន Pushkin ទីក្រុងមូស្គូហើយកាលនោះវាបានបង្ហាញពីការបញ្ចប់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកុម្មុយនិស្ត ដែលមានលក្ខណៈឯកោនិយមរបស់រុស្ស៊ី និងបានក្លាយជានិមិត្តរូបនៃវប្បធម៌លោកខាងលិចដល់ប្រជាជនរុស្ស៊ី។

About The Author

ព័ត៌មានផ្សេងៗ