សមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោស ច្រើនលើក ច្រើនសា ស្ទើររាប់ភ្លេច តែមុខសញ្ញានេះ មិនព្រមរាងចាល ហើយបន្តធ្វើសកម្មភាពដដែល

Spread the love

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២២ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចណុចភូមិរស្មីសង្ហារឃុំរស្មីសង្ហារស្រុករតនមណ្ឌលខេត្តបាត់ដំបងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។ជនសង័្សយទាំងពីរនាក់ ៖១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ដកហូតសម្ភារៈបានគឺ៖ដែកស្រួចតំប៉ែតចំនួន០២ដើមនិងសោរលេខ៨ចំនួន០១ដើម។ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។

លលោកបានបន្តទៀតថា÷ករណីនេះដោយមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២វេលាម៉ោង០៧និង៤០នាទីមានករណីលួច(កាច់សោកម៉ូតូ)មួយកេីតឡេីងនៅចំណុចផ្សារត្រែង ស្ថិតក្នុង ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារបស់ជនរងគ្រោះឈ្មោះអាត សីហា ភេទ ប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125 M 57936 84 លេខម៉ាស៊ីន ND125ME 579 3684។ជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលហើយតាមរយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។បញ្ជាក់ថាមុខសញ្ញាលួចម៉ូតូឈ្មោះនាក់ចន្ធូភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាព(ឆ្លងខេត្តយ៉ាងសកម្ម)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រើនលើកច្រើនសាស្ទើររាប់ភ្លេចតែមុខសញ្ញានេះមិនព្រមរាងចាលហើយបន្តធ្វើសកម្មភាពដដែលទៀត។ជាក់ស្តែងកាលពីដើមឆ្នាំ២០២១សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពតស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញានេះយកមកអនុវត្តទោសតាមច្បាប់ក្នុងករណី(លួចម៉ូតូ)នៅខេត្តបាត់ដំបងតែមិនបានប៉ុន្មានផងមុខសញ្ញានេះបន្តធ្វេីសកម្មភាពដដែលទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបងក្នុងរយៈពេលថ្មីៗនេះក្រោយពេលដែលរូបគាត់ត្រូវបានដោះលែងចេញពីពន្ធនាគារ។នៅក្រោយពេលសាកសួរសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

About The Author

ព័ត៌មានផ្សេងៗ