ក្រោយផ្ទុះការប្តឹងផ្តល់គ្នា ចំប៉ី ខ្មៅ ប្រកាសសូមទោស ម៉ៃ សុគន្ធ ជាសាធារណ:

Spread the love

ភ្នំពេញ:ទីបំផុតតារាហ្វេសប៊ុកល្បីឈ្មោះគឺយិន ហេ ង ហៅចំប៉ីខ្មៅ បានចេញមុខសូមទោសតារាចម្រៀ ងងារមហាទីសលោក ម៉ៃ សុគន្ធ ជាសាធារណ:ហើ យបន្ទាប់កើតមានជម្លោះរហូតប្តឹងផ្តល់គ្នាឡើងតុ លាការកាលពីថ្មីៗកន្លងទៅ។ចំប៉ីខ្មៅ បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកភ្ជាប់ឃ្លីបវីដេអូដូច្នេះថានេះគឺជាវីដេអូសុំទោសជាសារធារ ណៈពីការយល់ខុសនិងយល់ច្រឡំរបស់ខ្ញុំទៅលើ បងប្រុសម៉ៃ សុគន្ធ ពីឆន្ទៈល្អរបស់គាត់។នេះក៏ជាវីដេអូដែលខ្ញុំឈប់បន្តសកម្មភាពផ្សព្វផ្សាយវប្បធ ម៌ អក្សរសាស្រ្ដ សិល្បៈវប្បធម៌ បន្តទៀតដែរសូមទទួលជ្រាប។

តាមរយ:វីដេអូឃ្លីបដែលមានរយ:ពេលជាង៦នាទី ចំប៉ីខ្មៅ បានបញ្ជាក់ថាថ្ងៃនេះខ្ញុំចង់ជម្រាបប្រាប់ដ ល់ពុកម៉ែបងប្អូនក៏ដូចជាសូមទោសបងប្រុស ម៉ៃ សុគន្ធ ជាសាធារណ:ជុំវិញកំហុសឆ្គងដែលបា ន កើតឡើងដោយអចេតនា។ពិសេសក៏អរគុណដល់គាត់ដែលបានជួយសម្រុះសម្រួលឲ្យមានទំនាក់ ទំនងល្អឡើងវិញរវាងខ្ញុំនិងបងប្រុសអាចារ្យធំផងដែរ។បន្ទាប់ពីមានការចេញមុខសូមទោសនិងដឹងពីកំហុ សរបស់ខ្លួនពីសំណាក់ ចំប៉ីខ្មៅ ភ្លាមៗនេះដែរលោ ក ម៉ៃ សុគន្ធ បានចេញមុខតបទៅវិញដោយខ្លីបែប នេះថាបងទទួលយកហើយអរគុណដែលប្អូនជាមនុស្សហ៊ានទទួលខុសត្រូវខ្ពស់៕

 

About The Author

ព័ត៌មានផ្សេងៗ