ភ្ញាក់ផ្អើលនាយនគរបាលម្នាក់ ប្រើហិង្សាដ៏ឃោរឃៅបំផុតមកលើក្មេង ក្នុងវ័យដែលមិនទាន់ដឹងក្តី បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត !

Spread the love

សៀមរាប:ភ្ញាក់ផ្អើលពេញហ្វេសបុក!បន្ទាប់ពីនាយនគរបាលម្នាក់ប្រើហិង្សាដ៏ឃោរឃៅបំផុតមកលើក្មេងក្នុងវ័យដែលមិនទាន់ដឹងក្តី បានប្រព្រឹត្តអំពើហឹង្សាទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត!និងជាបទល្មើសឧក្រិដ្ឋបង្កឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ , ឈានដល់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបមានវិធានការផ្ដល់យុត្តិធម៌ឲ្យកុមារីរងគ្រោះរហូតដល់ចេញបទបញ្ជាឱ្យសមត្ថកិច្ចចាត់វិធានការរកជនប្រព្រឹត្តនេះមកទទួលខុសត្រូវតាមផ្លូវច្បាប់។សូមបញ្ជាក់ថា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញបទបញ្ជាភ្លាមៗ

ទៅលោកស្នងការនគរបាលខេត្តសៀមរាប ផងដែរ បន្ទាប់ពីបានឃើញ ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលីស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត ។ ប្រសិនបើ ក្នុងបទល្មើស សកម្មភាពនៃ ជនបង្កជាមន្ត្រីនគរបាល ប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយសមត្ថកិច្ចមិនអាចឃាត់ខ្លួនជនសង្ស័យបានទេ ។ បង្ហាញពី ការលុបបំបាត់នៃនិទណ្ឌភាព បទល្មើស មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។

សូមជម្រាបជូនថា,ឥឡូវនេះមានអង្គការសមាគមគាំទ្រមាតានិងទារកបានចេញមុខគាំពារតាមផ្លូវច្បាប់ផងដែរនិងជួយទំនុកបំរុងតាមផ្លូវច្បាប់ដើម្បីប្តឹងជនដៃដល់ទៅកាន់តុលាការដើម្បីផន្ទាទោសតាមផ្លូវច្បាប់។សូមបញ្ជាក់ផងដែរថាអំពើហិង្សាលើកុមារហើយប្រព្រឹត្តដោយមន្ត្រីនគរបាលព្យាលបទល្មើសដែលមិនអាចអនុគ្រោះបាន ។
សង្ឃឹមថា, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តសៀមរាប នឹងបន្តនីតិវិធី ក្នុងបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនឃាត់ខ្លួនជនបង្កហិង្សាយកមកធ្វើការសាកសួរតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

About The Author

ព័ត៌មានផ្សេងៗ