នារីរូបស្រស់ម្នាក់បើករថយន្តរវល់តែនិយាយទូរស័ព្ទជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ឯរថយន្តបែកកង់និងយ៉ាន់ទៅមុខលែងរួច

Spread the love

ភ្នំពេញ៖នារីរូបស្រស់ស្អាតម្នាក់បើករថយន្តLexusHS250hចេញពីកម្មវិធីមិត្តភក្កិហើយយកទូរស័ព្ទមកនិយាយបណ្តេីរបើករថយន្តបណ្តើរក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រីឯរថយន្តបែកកង់និងយ៉ាន់ខាងមុខខាងឆ្វេងទៅមុខលែងរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែមីនាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវរថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីនារីរូបស្រស់ដែលបើកបររថយន្ត Lexus HS 250h ពាក់ស្លាកលេខភ្នំពេញ2AW-9089បានរៀបរាប់ប្រាប់ឱ្យដឹងថាមុនកើតហេតុរូបគាត់បើករថយន្តចេញពីកម្មវិធីមិត្តភក្កិក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ពីជើងទៅត្បូង។លុះពេលបើកមកដល់ចំណុចកើតហេតុរូបគាត់បានដកទូរស័ព្ទមកនិយាយក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ចេញពីជួរចំនួនមួយកង់រីឯរថយន្តបន្តទៅមុខប្រមាណជាង១០ម៉ែត្រក៏បែកកង់និងយ៉ាន់ខាងមុខខាងឆ្វេងទៅមុខលែងរួចតែសំណាងល្អរូបគាត់មិនមានរងរបួសឡើយ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ