ភ្ញាក់ផ្អើល ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូបាញ់សម្លាប់ បន្ទាប់ពីធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូជនរងគ្រោះ បំណងប្លន់

Spread the love

ភ្នំពេញ៖ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ទាំងព្រឹកព្រលឹម នៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះកេីតនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃកើតហេតុ មានបុរសម្នាក់ដែលជាជនរងគ្រោះ បានធ្វើដំណើរនៅលេីដងផ្លូវតែម្នាក់ឯង ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ មួយគ្រឿង នៅលើផ្លូវ ៣០ម៉ែត ដោយធ្វេីដំណេីរហួសវត្តឫស្សីសាញ់បានបន្តិច ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង និងប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះមកក្បែរជនរងគ្រោះ និងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច តែនៅពេលដែលជនជនសង្ស័យលើកម៉ូតូរបស់ជនរងគ្រោះ រៀបនឹងជិះរត់គេចខ្លួនតក៏ត្រូវជនរងគ្រោះដកអាវុធខ្លីបាញ់ទៅលើជនសង្ស័យដែលជិះម៉ូតូរបស់ខ្លួនជាច្រើនគ្រាប់បណ្ដាលឱ្យដេកស្លាប់ស្ដូកស្ដឹងនៅលើម៉ូតូ នៅនឹងកន្លែងកេីតហេតុ។

បន្ទាប់ពីកេីតហេតុ ប្រជាពលរដ្ឋក៏បានលើកឡើងដែរថាជនសង្ស័យទាំងនេះកន្លងមកក៏បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋនៅតំបន់នេះជាច្រើនករណីមកហើយ ទើបតែករណីនេះប្លន់ប៉ះជនរងគ្រោះដែលមានអាវុធក៏បានបាញ់ការពារខ្លួនទៅលើជនសង្ស័យស្លាប់បាត់បង់ជីវិតតែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យ ៣នាក់ ដែលបក្ខពួកឃើញគ្នីគ្នាដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល តែជនរងគ្រោះដែលជាអ្នកបាញ់ទៅលើក្រុមចោរប្លន់ស្លាប់មិនបានរត់គេចខ្លួនទេ ដោយសមត្ថកិច្ចនៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួន៕

About The Author

ព័ត៌មានផ្សេងៗ