ផ្ទុះការចាប់អារម្មណ៍ ! គូដណ្តឹងរបស់លោក ឌួង ឆាយ ត្រូវបានមហាជនសរសើរថា ស្អាតដូចទេពអក្សរ និងមើលទៅមានភាពថ្លៃថ្នូរ ជាកូនអ្នកខ្ពង់ខ្ពស់សុទ្ធសាទ…
ទោះបីជាសាមីខ្លួនទាំងសងខាងព្យាយាមបិទបាំងដោយមិនបង្ហោះរូបថតសូម្បី១សន្លឹកនៅលើបណ្ដាញសង្គមរៀងខ្លួនយ៉ាងណាក៏ដោយ ទីបំផុតដំណឹងនៃការភ្ជាប់របស់លោក ដួង ឆាយ ជាមួយនារីរូបស្រស់ម្នាក់ ត្រូវបានបែកធ្លាយនៅថ្ងៃនេះទាល់តែបាន។នៅមុននេះបន្តិចមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានការចែករំលែករូបភាពប៉ុន្មានសន្លឹករបស់អតីតឧកញ៉ាឌួងឆាយអង្គុយសំពះទន្ទឹមគ្នានឹងនារីរូបស្រស់វ័យក្មេងក្នុងពិធីពិសារស្លាដក់ស្លាកន្សែងដោយមានចាស់ទុំទាំងត្រកូលរៀមច្បងទាំងសងខាងជាអធិបតីទៀតផង។ការណ៍បានបង្កការភ្ញាក់ផ្អើលមហាជនទូទៅនិងមួយចំនួនមានការស្រង៉ាកចិត្តយ៉ាងចិត្តយ៉ាងខ្លាំង ខណៈរូបលោក និងអតីតភរិយានៅតែផ្លោងពាក្យសំដីទៅមកមិនទាន់ស្ងាត់នៅឡើយ ។
បើតាមរូបថត១សន្លឹកដែលត្រូវបានបង្ហោះដោយប្អូនប្រុសរបស់លោកដួងឆាយឲ្យដឹងថានារីរូបស្រស់ជាគូដណ្ដឹងមានឈ្មោះ ហ៊ ម៉ីលី ទំនងជាអ្នកមានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្រួសារខាងប្រុស ។ពិធីភ្ជាប់ពាក្យ ឬហៅថាពិធីពិសាស្លាដក់ស្លាកន្សែងរបស់លោកឌួងឆាយនិងគូដណ្ដឹងដែលគេដឹងថាជាសាច់ញាតិអតីតភរិយារបស់លោក ឌួង ឆាយ ផងនោះ គឺបានប្រារពធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
ប៉ុន្តែដំណឹងនេះត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមតែប៉ុណ្ណោះខណៈសាមីខ្លួនគឺលោកឌួងឆាយនៅមិនទាន់មានការបញ្ជាក់ឬបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួននៅឡើយទេ។ចំពោះភាគីកូនក្រមុំវិញក៏ព្យាយាមលាក់បាំងនូវដំណឹងនេះដែរពោលគឺលើហ្វេសប៊ុករបស់នាងគ្មានរូបពិធីភ្ជាប់ពាក្យសូម្បី១សន្លឹកឡើយដែលទំនងជាការស្នើសុំពីភាគីខាងប្រុសដោយបារម្ភខ្លាចមហាជនរិះគន់ឬពេបជ្រាយខណៈលែងលះជាមួយអតីតភរិយាមិនទាន់បានមួយចំអិនកំពឹសផង។រហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់បកស្រាយយ៉ាងណានោះឡើយពីសាមីខ្លួនជុំវិញការធ្លាយដំណឹងភ្ជាប់ពាក្យនេះហើយក៏មិនទាន់ដឹងថាអ្នកទាំងពីរមានគម្រោងរៀបការនៅពេលណាដែរ។
គួរបញ្ជាក់ថាលោកឌួងឆាយបានក្លាយជាបុរសពោះម៉ាយបន្ទាប់ពីបានលែងលះគ្នាជាផ្លូវការនឹងអតីតភរិយាអ្នកនាងដេតម៉ាលីណាកាលពីកំឡុងឆ្នាំ២០២០។យ៉ាងណាមិញអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ សម្រស់របស់អនាគត ភរិយារបស់លោក ឌួងឆាយគឺថានារីម្នាក់នេះមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ មើលតាមការតែងខ្លួននិងរូបរាងមិនមែនជាកូនអ្នកធម្មតានោះទេ មើលតាមសាច់ឈាមក៏អាចដឹងដែរថាគ្រួសាររបស់អនាគត់ភរិយាលោកឌួងឆាយគឺជាត្រកូលអ្នកអភិជនច្បាស់ណាស់។ជាមួយគ្នានេះដែរក្រោយទទួលដំណឹងថាលោកឌួងឆាយភ្ជាប់មហាជនក្មេងចាស់ដែលគាំទ្រលោកតាំងពីដើមមក បាននាំគ្នាជូនពរលោកជាមួយនិងអនាគតភរិយា រស់នៅឲ្យកាន់តែមានសេចក្តីសុខ និងមានសុភមង្គលផងដែរនៅពេលដែលរៀបអាពាហ៍ពិពាហ៍ហើយ ៕