ឃុំខ្លួនជនត្រូវចោទប្រុស-ស្រី២នាក់ ពាក់ព័ន្ធនឹងការរៀបចំគម្រោង រំ.លោភ.សេពសន្ថវ: នៅស្រុកឧដុង្គ

Spread the love

កំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រីចំនួន២នាក់ និងបញ្ជូនខ្លួនពួកគេទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោសតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការល្បួង និងរៀបចំគម្រោង ដើម្បីរំ.លោ.ភសេព.សន្ថវៈទៅលើកុមារីម្នាក់អាយុ១៣បានសម្រេចចំនួន៣ដងប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ជនត្រូវចោទ កាលពីចន្លោះដើមខែ កុម្ភៈ ឆ្នាំ ២០២២ ( នៅក្នុងកំឡុង បុណ្យចូលឆ្នាំចិន) និងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ ក្នុងភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទ ប្រុស-ស្រី ទាំង២នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះសេកណារិនភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាងផ្សារដែក រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះ ពេជ្រ ស្រីអ៉ី ភេទស្រី អាយុ២៨ឆ្នាំ មុខកម្មការិនីរោងចក្រ រស់នៅបន្ទប់ជួល នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ ១៣ ឆ្នាំ មានម្តាយឈ្មោះ យ៉េន ម៉ៅអាយុ៣៥ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅភូមិចិនដាំម្លូរឃុំវាំងចាស់ស្រុកឧដុង្គ។ជនជាប់ចោទទាំង២និងក្រុមគ្រួសាររបស់ជនរងគ្រោះ គឺរស់នៅបន្ទប់ជួល ជាប់នឹងគ្នា ដូចអាស័យដ្ឋានខាងលើ។នៅក្នុងចំណោម ជនត្រូវចោទទាំង២នាក់នេះ ជនត្រូវចោទឈ្មោះសេកណារិនត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ”រំ.លោ.ភសេព.សន្ថវៈមានស្ថានទម្ងន់ទោស” តាមមាត្រា ២៤១ នៃ ក្រមព្រហ្មទណ្ឌ និងប្រឈមនឹងការជាប់ពន្ធធានាគារចន្លោះពី៧ ទៅ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព។ចំណែកឯជនជាប់ចោទ ឈ្មោះ ពេជ្រ ស្រីអ៉ី ត្រូវជាប់ចោទពីបទ ” ការផ្តល់ទីកន្លែងសម្រាប់ការធ្វើពេស្យាចារ ” និងប្រឈមនឹងការជាប់គុកពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។ពួកគេត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គ ចាប់ខ្លួន តាមបណ្តឹងរបស់ម្តាយរបស់ជនរងគ្រោះ កាលពីថ្ងៃទី ២១ខែមីនាឆ្នាំ២០២២នៅភូមិចិនដាំម្លូរឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ជនជាប់ចោទទាំង២ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

About The Author

ព័ត៌មានផ្សេងៗ