ហេតុតែនឹកប្រពន្ធពេក!! បុរសម្នាក់ខិតខំ ចែវទូកឆ្លងកាត់មហាសមុទ្រ ក្រោយពីដឹងថាប្រពន្ធខ្លួននៅក្នុងប្រទេសមួយនេះ

Spread the love

មន្ត្រីឧទ្យានជាតិកោះស៊ីមិឡាន និងមន្ត្រីសន្តិសុខប្រចាំកោះសមុទ្រកោះស៊ីមីឡាន របស់ប្រទេសថៃ បានធ្វើការជួយបុរសម្នាក់ឈ្មោះ HO HOANG HUNG អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម កំពុងតែរសាត់អណ្ដែតនៅលើទូកកៅស៊ូ ពណ៌លឿងខៀវ ប្រវែង ប្រហែល ២,៥ម៉ែត្រ ។
ដោយនៅលើទូកនោះ មានផ្ទុកធុងទឹកផឹកមួយ ជាមួយនឹងវ៉ាលីស ដែលកំពុងតែអណ្ដែតនៅលើផ្ទៃមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលទូករបស់គាត់ស្ថិតនៅចម្ងាយប្រហែល 14 គីឡូម៉ែត្រភាគខាងលិចនៃកោះ Similan ឬជាង 80 គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត Phang Nga។បើតាមការសាកសួរពីសំណាក់មន្ដ្រីឧទ្យានជាតិកោះ បុរសជនជាតិវៀតណាមរូបនោះបាននិយាយថា ខ្លួនបានធ្វើការជួលទូកកៅស៊ូ ដើម្បីធ្វើដំណើរតាមសមុទ្រ ដោយជិះទូកពីប្រទេសវៀតណាមទៅប្រទេសឥណ្ឌា ក្នុងគោលបំណងធ្វើដំណើរទៅជួបក្រុមគ្រួសារ និងភរិយា ដែលមិនបានជួបគ្នាយូរហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត ដោយគាត់បានធ្វើការចែវទូកនៅក្នុងសមុទ្ររយៈពេល 18 ថ្ងៃមកហើយ ។

ថ្ងៃនេះ (២៤ មីនា) មន្ត្រីឧទ្យានជាតិកោះស៊ីមីឡាន និងបុគ្គលិកសន្តិសុខដែនសមុទ្រនៃកងទ័ពជើងទឹកកោះស៊ីមីឡានប្រទសថៃនឹងនាំបុរសជនជាតិវៀតណាមត្រឡប់ទៅច្រាំងវិញនៅឃុំឡាំកន ស្រុកថៃមឿង នៅម៉ោងប្រហែល ៤ និង ៤៥ នាទីល្ងាច តាមទូករបស់ក្រុមហ៊ុនទេសចរណ៍ ។ជាមួយគ្នានោះដែរ អាជ្ញាធរថៃ បានធ្វើការផ្ដល់នូវម្ហូបអាហារ ភេសជ្ជៈ និងការមើលថែសុខភាពដល់បុរសជនជាតិវៀតណាម និងបានអនញ្ញាតឱ្យរូបគេស្នាក់នៅកោះស៊ីមីឡាន មុននឹងធ្វើសំណុំបែបបទបញ្ជូនទៅប្រទេសកំណើតវិញ ។

About The Author

ព័ត៌មានផ្សេងៗ