Thank សង្សារចាស់ Tangmo មកបើកសន្លឹកបៀរមើលពីរឿងក្តីរបស់នាង ដឹងអត្ថន័យហើយព្រឺសម្បុរ
តារាប្រុសThankPhongsakornគឺជាអតីតមិត្តប្រុសមួយរូបរបស់តារាស្រីTangmoហើយក្នុងការស្លាប់របស់នាងកន្លងទៅនេះលោកក៏បានមកជួយខ្នះខ្នែងលូកមាត់លូកកស្រែករកយុត្តិធម៌ឱ្យនាងមិនដាច់នោះទេរហូតធ្វើឱ្យមានអ្នកមកគំរាមលោកដោយរូបភាពផ្សេងៗថែមទៀតផង។យ៉ាងណាមិញ តារាប្រុសរូបនេះ ត្រូវបានគេដឹងថា លោកក៏ជាអ្នកចេះខាងបើកសន្លឹកបៀរមើលពីរឿងរ៉ាវផ្សេងៗផងដែរទើបកាលពីថ្មីៗកន្លងទៅនេះលោកបានឡើងទៅចូលរួមកម្មវិធីមួយរួចក៏បានឆ្លៀតបើកសន្លឹកបៀរមើលពីរឿងរ៉ាវការស្លាប់របស់អតីតសង្សារឱ្យមហាជនបានឃើញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងនោះ ដំបូងឡើយលោកបានបើកបៀរចំនួន ៥ សន្លឹក ដែលតំណាងឱ្យអ្នកទាំង៥នាក់ដែលនៅលើទូកនោះ។ លោកបានឱ្យដឹងថា អ្នកនៅលើទូកទាំងប៉ុន្មានគឺសុទ្ធតែមានរឿងលាក់បាំងទាំងអស់ ហើយសន្លឹកបៀរបស់ Sandបានឱ្យដឹងថាកាលដែលនាងបានស្ងាត់ទៅមួយរយៈនេះគឺមិនមែនស្ងាត់ទៅធម្មតានោះទេចំណែកសន្លឹកបៀរបស់វិញGatickគឺបង្ហាញឱ្យដឹងថានាងត្រូវបានអ្នកមួយចំនួនបង្ខំឱ្យបិទបាំងហើយអ្នកដែលទម្លាយការពិតបានគឺមានតែនាងប៉ុណ្ណោះ។សន្លឹករបស់Pohគឺជាអ្នកដែលតែងរត់ទៅមុខរួចខ្លួនជានិច្ចដោយសារតែសមត្ថភាពរបស់លោក ហើយចំណែករបស់ Robert គឺបង្ហាញឱ្យឃើញច្បាស់ថាលោកគឺជាអ្នកបើកបរនៅពេលកើតហេតុ។
ដោយឡែក ពិធីករក៏បានសួរទៀតថា តើម្តាយរបស់ Tangmo នឹងតស៊ូ ឬ ថយក្នុងរឿងក្តីនេះ ពេលនោះ Thnak ក៏បានបើកប៉ះចំសន្លឹកបៀរភ្នំទឹកកក ហើយបានពន្យល់ថា ម្តាយរបស់នាងនឹងមិនសូវតស៊ូនោះទេ គឺដូចជាចាំអ្វីម្យ៉ាងសិន ហើយពេលណាដែលទឹកកករលាយ នោះគាត់នឹងងើបមកតស៊ូខ្លាំងម្តងទៀត ដូច្នេះយើងត្រូវជួយគាត់ ជួយឱ្យទឹកកកទាំងប៉ុន្មានរលាយ បើមិនដូច្នោះទេ រឿងនឹងចប់ដោយមិនល្អឡើយ ហើយម្យ៉ាងទៀតអ្នកដែលនៅជុំវិញខ្លួនគាត់ដែលឱ្យយោបល់គាត់នោះគឺមើលទៅហាក់មិនសូវមានបំណងល្អប៉ុន្មាននោះទេ៕