អាណិតពូណាស់! ចោរសម័យថ្មី ជិះរថយន្តស៊េរីទំនើបពាក់ស្លាកលេខកម្ពុជា មកលួចម៉ូតូមួយគ្រឿងបានសម្រេច…

Spread the love

ភ្នំពេញ៖ មុខសញ្ញាចោរកាច់សោម៉ូតូ២នាក់ ត្រូវបានម្ចាស់កាំមេរ៉ាសុវត្តិភាពបានបង្ហាញជាសាធារណៈ ក្រោយពីលួចម៉ូតូជនរងគ្រោះយកទៅបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង០៩និង៥០នាទីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីប៉េងហួតបឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ជនរងគ្រោះខាងលើមានឈ្មោះ ហ៊ាន សៀក ភេទប្រុស មានទីកំណើតនៅ ភូមិអង្គក្រសាំ ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបាត់ម៉ូតូដែលចោរយកទៅបាត់ម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Y-2133។

តាមការរៀបរាប់ពីហ្វេសប៊ុកមួយឈ្មោះថា Sombo Ngeth បានរៀបរាប់ថា មានចោរមួយក្រុមបានជិះរថយន្តសេ៊រីទំនើប ពាក់ស្លាកលេខ កម្ពុជា TheaHeng បានចុះពីលើរថយន្តហើយធ្វើសកម្មភាពកាច់សោរម៉ូតូយកទៅបាត់ ដែលហេតុការណ៍នេះកើតឡើងនៅបុរីប៉េងហួតបឹងស្នោ។បើតាមការបញ្ជាក់ថា ពីរូបភាពកាមេរ៉ាសុវត្ថិភាព ជនសង្ស័យ មានគ្នាប្រហែល២ ទៅ៣នាក់ បានធ្វើសកម្មភាពចោរកាច់សោរម៉ូតូ ដោយប្រើប្រាស់ពេលវេលាមិនដល់៥នាទីផង ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូ និងរថយន្តខ្លួនទៅបាត់។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុកខាងលើ ដំណឹងបាត់ម៉ូតូ បើបងប្អូនណាបានឃើញស្លាកលេខម៉ូតូនេះសូមជួយផ្តល់ដំណឹងផង0964369070ពូវែងគាត់ទើបទិញផង គាត់សន្សំទំរាំបានបាត់ក្នុងបុរីប៉េងហួតបឹងស្នោ បញ្ជាក់ចោរជិះឡានមកលួច៕

About The Author

ព័ត៌មានផ្សេងៗ