សូមប្រយ័ត្នបុរសៗ! យកនារីម្តុំវត្តភ្នំទៅផ្ទះសំណាក់ មិនទាន់ដល់ផងស្រាប់តែបាត់លុយអស់២០ម៉ឺនរៀល ផ្អើលទាំងយប់
ភ្នំពេញ៖មនុស្សភាគច្រើនបានដឹងថាម្តុំវត្តភ្នំឬបណ្តោយមាត់ទន្លេនៅរាជធានីភ្នំពេញជាកន្លែងប្រមូលផ្តុំនារីរកស៊ីផ្លូវភេទ ឬ ប្រុសៗហៅថា កន្លែងបោយដៃ ពេលរាត្រី ។នារីរកស៊ីផ្លូវភេទ នៅទីនោះតែងតែបង្កបញ្ហាជាញឹកញាប់ ហើយក៏ត្រូវបានបង្ក្រាបជាញឹកញាប់ផងដែរតែអ្វីៗគ្មានប្រសិទ្ធភាពឡើយពួកគេនៅតែវិលមករកមុខរបររកស៊ីផ្លូវភេទដូចដើមបើទោះបីមានការអប់រំណែនាំយ៉ាងណាក៏ដោយឬហៅបានម្យ៉ាងទៀតថាចំណាត់ការរបស់អាជ្ញាធរគ្មានប្រសិទ្ធភាពឡើយ ។
រឿងថ្មីមួយទៀតទើបតែកើតមានឡើងគឺបុរសម្នាក់ស្រវឹងស្រឿងៗនឹកចង់រកសេវាផ្លូវភេទក៏ទៅម្តុំវត្តភ្នំដើម្បីរកនារីទៅគេងជាមួយនៅផ្ទះសំណាក់។ប៉ុន្តែបញ្ហាក៏កើតមានឡើងតែម្តងគឺមានការប្រតាយប្រតប់គ្នាដោយបុរសរូបនេះ បានចោទប្រកាន់ នារីរកផ្លូវភេទដែលខ្លួនបានចរចារតម្លៃត្រូវរ៉ូវគ្នា ថា បានលួចលុយអស់២០ម៉ឺនរៀល និង បានហៅជើងកាង ជាបុរសៗម្តុំនោះ មកវាយបុរសរងគ្រោះអោយបែកក្បាលហូរឈាម ថែមទៀតផង ។ដំណើររឿងនេះ ត្រូវបានបុរសសុំមិនបញ្ចេញឈ្មោះប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នេះ រូបគេបានចេញពីកម្មវិធីផឹកស៊ី ហើយស្រវឹងក៏ទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយមក ក៏ពេញចិត្តនារីម្នាក់ ហើយបានចរចារតម្លៃគ្នាត្រូវ ក៏ឡើង កង់បី ទៅរកផ្ទះសំណាក់ តែម្តង ។
ប៉ុន្តែពេលដល់ចំណុចតាមមហាវិថីព្រះមុន្នីវង្សមុខសណ្ឋាគារភ្នំពេញស្រាប់តែនារីរកផ្លូវភេទបានលួចលុយអស់២០ម៉ឺនរៀលហើយបានទាមទារចុះពីកង់បីដោយមិនទៅផ្ទះសំណាក់ទេរួចនារីរូបនេះក៏បានប្រតាយប្រតប់លើខ្លួនតែម្តង។មួយសន្ទុះក្រោយមកដែលទំនងបានជារៀបចំគម្រោងទុកជាមុន ស្រាប់តែមានជើងកាងម្នាក់ជិះម៉ូតូមក ហើយមកវាយបុរសរងគ្រោះអោយបែកក្បាលរហូតឈាម តែម្តង ។ដោយសារតែបុរសរងគ្រោះ ខ្លាចខ្មាសគេ ក៏ប្រញាប់ឡើង កង់បី ត្រឡប់ទៅវិញ ដោយមិនធ្វើការប្តឹងផ្តល់អ្វីទេ ។ទាំងនេះ ចាត់ទុកជាបទពិសោធន៍មួយ សម្រាប់បុរសៗដទៃទៀតដែលចង់ទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំឬមាត់ទន្លេមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតឬបើជៀសវាងបានកុំទៅតែម្តងកាន់តែល្អ។ដោយឡែងអាជ្ញាធរវិញគប្បីជួយសំអាតទីនោះអោយមានសណ្តាប់ធ្នាប់ឡើងវិញផងកុំអោយនៅរញ៉េរញ៉ៃបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈបង្កជាបញ្ហាមិនចេះឈប់មិនចេះឈរ ដូច្នេះទៀតអី ៕