តើំកំហុសអ្នកណា? គូស្នេហ៍អត់ខាន់ស្លាមួយគូ ទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

Spread the love

កណ្ដាល ៖ ករណីអំពើហិង្សាដោយចេតនាមួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារតែមានគូស្នេហ៍អត់ខាន់ស្លាមួយគូទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តីក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ ។នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នា ហើយក៏បានរួមរស់ជាមួយគ្នា ដូចជាប្តីប្រពន្ធ តែមិនបានរៀបអាពាហ៍ពិពាហ៍ដោយមានខាន់ស្លាពីចាស់ទុំនោះទេ។ បន្ទាប់មកប្តីប្រពន្ធមួយគូនេះបានរកស៊ីលក់ និងជួសជុលទូរស័ព្ទដៃ ដែលឪពុកម្ដាយខាងស្រី បានឲ្យលុយចំនួន ១២ ០០០ ដុល្លារអាមេរិក ដើម្បីធ្វើដើមទុនរកស៊ីលក់ទូរសព្ទដៃ។បុរសជាប្តីនេះមានឈ្មោះ ជឹម សុធារ៉ា អាយុ២៦ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ មានទីលំនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រីឯស្ត្រីជាប្រពន្ធឈ្មោះ រុន សៀវឡាង អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិបាង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដល មុខរបរលក់ទូរស័ព្ទដូចគ្នា។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បុរសជាប្តីក៏បានខឹងជាមួយប្រពន្ធដែលដើរលេងជាមួយប្រុសផ្សេង ក៏បានទះកំផ្លៀងចំនួន២ដៃចំមុខ បណ្ដោយឲ្យប្រពន្ធហើម ភ្នែកខាងឆ្វេងតែម្តង។ លុះដល់ម៉ោងប្រមាណ៧យប់ថ្ងៃដដែល បុរសជាប្តីក៏បានបង្ខំឲ្យប្រពន្ធហូបគុយទាវឲ្យអស់មួយចាន ខណៈប្រពន្ធកំពុងតែដេកឈឺ ដែលពេលនោះដែរ បុរសជាប្តីបានយកដែកចុងស្រួចទៅភ្ជង់.កប្រពន្ធ ហើយនិយាយថា « បើស៊ីមិនអស់ អញចាក់ឲ្យលេច» ដោយបុរសជាប្តីផឹកស្រាបណ្តើរ យកដែកភ្ជង់.កប្រពន្ធបណ្តើរ។ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី២៣ ខែមេសា បុរសជាប្តីបានគំរាម និងរកវា.យប្រពន្ធម្តងទៀត តែប្រពន្ធបានលើកដៃសំពះអង្វរ បុរសជាប្តីក៏លើកលែងដែរ ។ ប៉ុន្តែតែនៅថ្ងៃទី២៤ ខែមេសា វេលាម៉ោង៧ព្រឹក ប្រពន្ធបានរៀបចំចេញទៅផ្សារ ដើម្បីរកទិញម្ហូប ពេលនោះបុរសជាប្តីក៏បានហៅប្រពន្ធឲ្យចូលក្នុងបន្ទប់ ហើយក៏បានយកទូតាំងដាក់លក់ទូរស័ព្ទបាំងមុខមិនឲ្យអ្នកខាងក្រៅមើលឃើញឡើយ បន្ទាប់មកប្រុសជាប្តីក៏បានធ្វើសកម្មភាពបោចសក់ប្រពន្ធទាញទៅខាងក្រោយ និងបានវាយមុខ វាយក្បាលជាច្រើនដៃ ហើយក៏ចាប់ផ្តួលប្រពន្ធទៅលើពូក រួចបុរសជាប្តីបានឡើងជាន់លើទ្រូងប្រពន្ធមួយសន្ទុះ បន្ទាប់មកប្តីក៏យកដៃទាំងពីរប្របាច់.ក បណ្ដោយឲ្យប្រពន្ធថប់ដង្ហើមស្ទើរស្លាប់ស្ទើររស់ ហើយក៏យកជើងជាន់ពីលើក្បាល និងយកកាំបិតមុខពីរកាត់សក់ប្រពន្ធ ថែមទាំងគំរាមមិនឲ្យស្រែកទៀត បើហ៊ានស្រែគេនឹងអារ.ក ចោល ។

ចុងក្រោយ បុរសជាប្តីបានយកអង្រែបុកគ្រឿងវាយចំខ្នងប្រពន្ធខាងឆ្វេងជាច្រើនអង្រែ ពេលនោះប្រពន្ធបានលើកដៃសំពះ តែបុរសប្តីយកអង្រែវាយជើង និង កំប៉េះគូទទាំងសងខាង បណ្ដោយឲ្យហើមជាំជាច្រើនកន្លែងផងដែរ។ ពេលនោះដែលស្ត្រីជាប្រពន្ធបានព្យាយាមបម្រុងរត់ចេញឲ្យអ្នកជិតខាងជួយ តែត្រូវបុរសជាប្តីគំរាម បើហ៊ានរត់ចេញគេនឹងសម្លាប់ចោល។ ប៉ុន្តែសកម្មភាពនោះនៅពេលមានភ្ញៀវមកជួលជុលទូរស័ព្ទ ស្ត្រីជាប្រពន្ធក៏បានរត់ចេញទៅក្រៅផ្ទះ និងស្រែកឲ្យគេជួយ ទើបមានឱកាសបានតេទូរស័ព្ទទៅប៉ារបស់នាងឲ្យដឹង និងយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រមទាំងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ ដើម្បីជួយអន្តរាគមន៍ និងចាប់បុរសជាប្តីយកទៅចាត់ការតាមផ្លូវច្បាប់ ។កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប្តី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

About The Author

ព័ត៌មានផ្សេងៗ