អាឡឺម៉ង់កែសម្រួលគោលនយោបាយរបស់ខ្លួន យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅជួយអ៊ុយក្រែន ជាលើកដំបូង

Spread the love

ប្រទេសអាឡឺម៉ង់បានធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយនិងបានយល់ព្រមបញ្ជូនរថក្រោះប្រឆាំងយន្តហោះទៅអ៊ុយក្រែន ដើម្បីដោះស្រាយជាមួយរុស្ស៊ី នេះជាលើកទីមួយហើយ ដែលអាល្លឺម៉ង់យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាម។ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំមន្ត្រីវាយលុកអន្តរជាតិនៅឯមូលដ្ឋានទ័ពអាកាស Rumstein នៅថ្ងៃអង្គារទី26ខែមេសាឆ្នាំ2022ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រឆាំងយន្តហោះ Gepard ដើម្បីជួយអ៊ុយក្រែន។

“យើងបានសម្រេចចិត្តកាលពីម្សិលមិញ យើងនឹងគាំទ្រអ៊ុយក្រែនជាមួយនឹងប្រព័ន្ធប្រឆាំងយន្តហោះ។ នេះជាអ្វីដែលអ៊ុយក្រែនត្រូវការនាពេលនេះ ដើម្បីការពារដែនអាកាសរបស់ខ្លួនពីដី។ នេះជាលើកទីមួយហើយដែលអាល្លឺម៉ង់យល់ព្រមផ្គត់ផ្គង់សព្វាវុធធុនធ្ងន់បែបនេះដល់អ៊ុយក្រែន។ដែលកំពុងប្រយុទ្ធនឹងការឈ្លានពានពីរុស្ស៊ី។បន្ទាប់ពីមុនពួកគេតែងតែផ្តល់តែជំនួយមនុស្សធម៌និងឧបករណ៍វេជ្ជសាស្ត្រប៉ុណ្ណោះ។ នេះបើតាមគោលនយោបាយមិនបញ្ជូនអាវុធប្រល័យលោកទៅកាន់តំបន់សំខាន់ ដែលបានចូលជាធរមានជាច្រើនទសវត្សរ៍មកហើយ។ រដ្ឋាភិបាលថ្មីរបស់ប្រទេសអាឡឺម៉ង់ក៏បានយល់ព្រមបញ្ចូលគោលនយោបាយរឹតបន្តឹងការនាំចេញអាវុធទៅក្នុងរដ្ឋាភិបាលចម្រុះរបស់ពួកគេ ប៉ុន្មានខែមុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានលើអ៊ុយក្រែន។ ប៉ុន្តែបន្ទាប់ពីប្រឈមនឹងសម្ពាធពីប្រទេសសម្ព័ន្ធមិត្ត និងសង្គមអាល្លឺម៉ង់ នៅទីបំផុត រដ្ឋាភិបាលបានយល់ព្រមកែសម្រួលគោលនយោបាយ។ នៅចុងខែកុម្ភៈ នាយករដ្ឋមន្ត្រី Olaf Scholz បានប្រកាសថាខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់អាវុធមួយចំនួនដល់អ៊ុយក្រែន។ ប៉ុន្តែវាជាអាវុធដែលផ្តោតលើការការពារ។

គាត់ក៏បានប្រកាសពីការចាប់ផ្តើមនៃការបញ្ចូលថវិកាសម្រាប់កងទ័ពអាល្លឺម៉ង់ខ្លួនឯងផងដែរហើយបានប្រកាសទិញយន្តហោះចម្បាំង F-35 ចំនួន ៣៥ គ្រឿងពីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalina Berbok បាននិយាយថា ខណៈដែលសម្ព័ន្ធមិត្តផ្សេងទៀតនៅពេលនេះកំពុងបញ្ជូនកាំភ្លើងធំទៅជួយអ៊ុយក្រែន នឹងជួយក្នុងការបណ្តុះបណ្តាល និងថែទាំ។

 

About The Author

ព័ត៌មានផ្សេងៗ