បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ចេញពីផឹកស៊ីវិញស្រវឹងទោរទន់បេីករថយន្តឡង់គ្រីស័រទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

Spread the love

ភ្នំពេញ ផឹកស៊ីស្រវឹងទោរទន់ បើកឡានពាក់ស្លាកលេខ “កម្ពុជា 3456.MSK” រេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត កាលពី យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បុរសម្នាក់ ជានាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផឹកស៊ីស្រវឹងទោរទន់ បើកឡានពាក់ស្លាកលេខ “កម្ពុជា 3456.MSK” រេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត នៅចំណុចផ្លូវលេខ១៨៣ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ បានបើករថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” ប្រហែលជាចេញមកពីផឹកស៊ីវិញស្រវឹងទោរទន់បើករេពេញផ្លូវខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។សមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ បានយករថយន្តនេះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ៕

About The Author

ព័ត៌មានផ្សេងៗ