អត់លុយមើលម្តាយឈឺនៅពេទ្យ បុរសម្នាក់ពឹងឲ្យគេបង្រៀនកាច់កម៉ូតូ រួចមកអនុវត្តលួចជាក់ស្តែង ត្រូវប៉ូលិសចាប់ជាប់

Spread the love

ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គេតែមិនសម្រេចត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោថាចោៗ និងនាំគ្នាព័ទ្ធចាប់បាន និង រាយការណ៍អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលភ្លាមៗ កាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ២០២២ក្នុងបរិវេណវត្តប្ញស្សីស្រុកស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើយោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹង លន ភេទប្រុសអាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានគ្នា០២នាក់៖១/ឈ្មោះ ហែម រតនា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិប្រាំឃុំព្រែកខ្សាយកស្រុកពាមរក៍ខេត្តព្រៃវែង(ឃាត់ខ្លួន)។២/ឈ្មោះព្រឿងភេទប្រុសអាយុប្រហែល៣៧ឆ្នាំមុខរបររត់ម៉ូតូឌុបមិនស្គាល់ទីលំនៅ(គេចខ្លួន)។ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖១/ដែកកែឆ្នៃសម្រាប់កាចកម៉ូតូ(ចំនួន០២)។២/សោមាត់លេខ៨ចំនួន ០១។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ កណ្ដាល 1AH.8882 យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តឬស្សីស្រុក ដោយទុកម៉ូតូនៅក្បែរសាលាឆាន់រួចចាក់សោ.កបន្ទាប់មកយកចង្ហាន់ឡើងទៅប្រគេនព្រះសង្ឃដែលគង់នៅខាងលើសាលាឆាន់ភ្លាមនោះៗក៏មានជនស្ស័យម្នាក់បានដើរចុះឡើងៗក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងជិះលើម៉ូតូធ្វើសកម្មភាពកាច់កម៉ូតូតែត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោថាចោៗនិងនាំគ្នាព័ទ្ធចាប់បាននិងរាយការណ៍អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។ក្រោយពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហែមរតនាភេទប្រុសបានឆ្លើយសារភាពថាខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨មិនចាំស្លាកលេខជាមួយឈ្មោះព្រឿងភេទប្រុសមកធ្វើសកម្មភាពលួចកាច់កម៉ូតូគេនៅក្នុងវត្តឬស្សីស្រុក ស្ថិតក្នុងភូមិឬស្សីស្រុក២ ឃំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបានឆ្លើយសារភាពទៀតថា ឈ្មោះ ព្រឿង ភេទប្រុសជាអ្នកអូសទាញ និងបង្ហាត់អោយចេះវិធីកាច់ករម៉ូតូ រួមទាំងអោយសម្ភារៈកាច់កម៉ូតូមកខ្លួនថែមទៀត(ដោយសារខ្លួនគ្មានប្រាក់មើលជំងឺម្ដាយឈឺដែលកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ)។ពេលនេះជនសង្ស័យខាងលើរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

About The Author

ព័ត៌មានផ្សេងៗ