គ្រឿងញៀនជាង៧តោន ដែលចាប់បានក្នុងឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៤នេះ ត្រូវបានសមត្ថកិច្ចធ្វើការរំ,,លា,,យ,ចោ,,លនៅក្នុងឡសុវត្ថិភាព ។
រាជធានីភ្នំពេញ ៖ សារធាតុគ្រឿងញៀនជាង៧តោន ដែលចាប់បានពីជនល្មើសក្នុងឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៤នេះ ត្រូវបានសមត្ថកិច្ចធ្វើការដុតនិងបំផ្លាញចោលនៅក្នុងឡសុវត្ថិភាព ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិកាដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងពិធីដុតបំផ្លាញ់គ្រឿងញៀននាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា គ្រឿងញៀនដែលរត្រូវដុត និងបំផ្លាញចោលមាន៣ប្រភេទ ក្នុងនោះមានពីរប្រភេទអាចធ្វើសកម្មភាពដុតបំផ្លាញបាន និងមួយប្រភេទទៀតត្រូវធ្វើការបន្សាបតាមបច្ចេកទេស ។
ឯកឧត្តមបានលើកឡើងថា ការដុតនិងបំផ្លាញគ្រឿងញៀននៅថ្ងៃនេះ ដើម្បីអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើកការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ។

ឯកឧត្តម មាស វិរិទ្ធ បានគូសបញ្ជាក់ទៀតថា «យើងធ្វើកម្មវិធីដុត និងបំផ្លាញ់គ្រឿងញៀន នៅក្នុងឡសុវត្ថិភាពមួយថ្ងៃនេះ ហើយរៀបចំកិច្ចការនេះដើម្បីកាត់បន្ថយការតិចទៀន រិះគន់ ក៏ដូចជាធានាដល់ផលប៉ះពាល់បរិស្ថាន សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗ » ។ ឯកឧត្តមបានលើកឡើងទៀតថា គ្រឿងញៀនដែលដុត និងបំផ្លាញចោលនៅថ្ងៃនេះ គឺត្រូវតុលាការចេញសាលដីការជាស្ថាពររួចហើយ ។