ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំមន្រ្តីក្រោមឱវាទ ចូលសម្តែងការគួសមចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិទី៤!
នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង លោកប្រធានមន្ទីរ ចូលសម្តែងការគួសម និងពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិទី៤។