អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាត អន្តរជាតិ ដេីម្បី​អបអរសាទរ​បុណ្យចេញព្រះវស្សា​ នៅថ្ងៃទី១៧ ខែតុលា​ ខាងមុខនេះ

0
Spread the love
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជើញចុះ​ពិនិត្យ​ទីតាំង​សម្រាប់ត្រៀមប្រារព្ធ​ពិធី​ប្រណាំងទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ ដេីម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​​បុណ្យចេញព្រះវស្សា​ នៅ​​ថ្ងៃទី១៧​ ខែ​តុលា ឆ្នាំ២០២៤​ ដោយ​មាន​ការ​បណ្តែតប្រទិប អុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផល​នានា​ និងការប្រគំតន្ត្រីខ្នាតធំផងដែរ​ ។

គួរ​បញ្ជាក់​ថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និង​បង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេល​ពេញ​១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែល​នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីខ្នាតធំ​ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥- ១៧ ខែតុលា ឆ្នាំ២០២៤​ ខាងមុខនេះ​ ។

ជាមួយ​គ្នា​នោះ​ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន​ធ្វើ​ការ​អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ដល់​ក្រុម​កីឡាករ​អុំទូក​ និងចាត់ចែងរៀបចំពិធីប្រណាំទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ នៅក្រុងកំពង់ចាម ​ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ​ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ