ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
+37
All reactions:
302