ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមប្រជុំផែនការ ការពារសន្តិសុខ សុវត្ថភាព និងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤!
នារសៀលថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឪវាទ ចូលរួមប្រជុំត្រួតពិនិត្យចុងក្រោយផែនការ ការពារសន្តិសុខ សុវត្ថភាព និងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្រោយពេលកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងប្រតិភូអមដំណើរ អញ្ជើញទៅត្រួតពិនិត្យ សាលត្រៀមរៀបចំ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប៕