ឧត្តមសេនីយ៍ត្រី សៀ ទីន បើកចែកឯកសណ្ឋានការងារ និងប្រត្តិបត្តការ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប!
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង បើកចែក ឯកសណ្ឋានការងារ និងប្រត្តិបត្តការ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ ជូនដល់បងប្អូនអាវុធហត្ថសម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារផងដែរ៕